សមត្ថកិច្ចចុះបង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយ ១៧តោន នៅឫស្សីកែវ
- 2018-08-27 08:44:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមត្ថកិច្ចចុះបង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយ ១៧តោន នៅឫស្សីកែវ
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្ត្រីកាំកុងត្រូល និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយ សរុបទំងន់ទាំងអស់ប្រមាណ ១៧តោន នៅផ្ទះលេខAB4-5 ផ្លូវ56R សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។ ម្ចាស់ទីតាំងផលិតនេះ មានឈ្មោះ សុខ វួចលីន អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ។
ប៊ីចេងបាវសចំនួន ៣៥២បាវ
ប៊ីចេងបាវគគីរចំនួន ១២៥បាវ
ប៊ីចេងរាយម៉ាកWin winចំនួន ១៤០បាវ
ប៊ីចេងច្រករួច(500g)ចំនួន ៣២បាវ
ប៊ីចេងច្រករួចម៉ាកGold Cupចំនួន ៤៧កេស
ប៊ីចេងរូបវែក (250g)
ម៉ាស៊ីនដេរម៉ាត់បាវ២គ្រឿង
ម៉ាស៊ីនអ៊ុតម៉ាត់ថង់ ០១គ្រឿង
ម៉ាស៊ីនរុំខ្សែ និងកាត់ខ្សែចំនួន ២គ្រឿង
ជញ្ជីងថ្លឹង ២គ្រឿង
បាវរូបវែក ៩៣បាវ
និងប៊ីចេងរាយមិនទាន់វេចខ្ចប់មួយចំនួនទៀត។
ក្រោយពីការត្រួតពិនិត្យ និងតាមការសម្រេចរបស់លោកព្រះរាជអាជ្ញារង សមត្ថកិច្ចបានសម្រេចដកហូត និងរក្សាទុកក្លុំបេបិទទីតាំងខាងលើ ហើយបាននាំខ្លួនម្ចាស់ទីតាំងមកសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី៕