អាល្លឺម៉ង់ និង​ស្វីស ផ្ដល់​ហិរញ្ញប្បទាន​ជិត ១០​លាន​ដុល្លារ សម្រាប់​លើក​កម្ពស់​សេដ្ឋកិច្ច​ខេត្ត៤

  • 2018-08-28 07:26:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឈៀង យ៉ាណារ៉ា រដ្ឋ​មន្រ្តី​ប្រតិភូអម​នាយក​រដ្ឋ​មន្រ្តី និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​នីតិ​សម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក Gunter W. Riethmacher ប្រធាន​ទីភា្នក់ងារ​សហប្រតិបតិ្តការ​បចេ្ចកទេស​អាល្លឺម៉ង់ (GIZ) និង​លោក Stefan Hanselmann ប្រធាន​ដឹក​នាំ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន-ដំណាក់កាល​ទី៤ នៃ ទីភា្នក់ងារ GIZ លើ​កិច្ច​ព្រមព្រៀង​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន-ដំណាក់​កាល​ទី៤ នៅ​ថ្ងៃ​ទី២៨ ខែ​សីហា ២០១៨​នេះ បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន-ដំណាក់កាល​ទី៤ ក្នុង​ក្រប​ខណ្ឌហិរញ្ញប្បទាន​សហប្រតិបត្តិការ​របស់​សាធារណរដ្ឋ សហព័ន្ធ​អាល្លឺម៉ង់ និង​សហព័ន្ធ​ស្វីស។

ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ បាន​ធ្វើ​ឡើង​នៅ​ទីស្ដីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

ពិធី​ចុះ​កិច្ចព្រមព្រៀង​លើ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន-ដំណាក់កាល​ទី៤ នៅ​ទីស្ដីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា/ រូបភាព៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា

កម្មវិធី​នេះ មាន​ថវិកា ៩,៦២​លាន​ដុល្លារ (៨.៣៦៥​លាន​អឺរ៉ូ) ដោយ​ថវិកា​របស់​អាល្លឺម៉ង់​មាន​ចំនួន ៥,១៤​លាន​អឺរ៉ូ និង​ថវិកា​របស់​ស្វីស​មាន​ចំនួន ៣,២២៥​អឺរ៉ូ ព្រម​ទាំង​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រមាណ ១០​% ផង​ដែរ។

ការ​ចុះ​កិច្ចព្រមព្រៀង​នេះ គឺ​ដើម្បី​បន្ដ​សកម្មភាព​កម្មវិធី​នេះ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​សៀមរាប និង​ពង្រីក​វិសាលភាព​ក្នុង​ខេត្ត​ថ្មី​មួយ​ទៀត គឺ​ខេត្ត​ព្រះវិហារ។ គោលដៅ​ចម្បង​របស់​កម្មវិធី​នេះ គឺ​ការ​បង្កើន​ឱកាស​ការងារ និង​លើក​កម្ពស់​ស្ថានភាព​របស់​ប្រជាជន​នៅ​តាមជនបទ​ក្នុង​ខេត្ត​គោលដៅ តាមរយៈ​ពង្រឹង​អភិបាលកិច្ច​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន និង​ការ​លើក​កម្ពស់​ផលិតភាព​កសិកម្ម៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;