ឈ្មួញ​វៀតណាម ទិញ​ស្វាយ​ខ្មែរ តាំងពី​ស្វាយ​ចេញ​ក្តឹប​ភ្លាម

  • 2018-08-29 07:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​សមាគម​ស្វាយកែវ​រមៀត​នៅ​ស្រុក​ឱ​រ៉ា​ល់ ​ខេត្ត​កំពង់​ស្ពឺ ​ដែលជា​ជង្រុក​ដំណាំ​ស្វាយកែវ​រមៀត​ដ៏​ធំ​មួយ​ប្រចាំខេត្ត​នេះ ​បានឱ្យ​ដឹង​កាលពី​ថ្ងៃទី​២៨សីហា​ថា ​ផ្លែស្វាយ​ខុស​រដូវ ដែល​គេ​បង្កើន​រដូវឲ្យ​ផ្លែ​នា​កណ្តាល​ឆ្នាំនេះ ​កំពុង​រោយ​ផ្កា បង្កើន​ក្តឹប​ស្វាយ​យ៉ាងច្រើន​ធំ​ប៉ុន​មេដៃ មេជើង​។ ការណ៍​នេះ បានធ្វើ​ឱ្យ​ឈ្មួញ​វៀតណាម​​ភាគច្រើន បាន​ចូល​ទៅ​តថ្លៃ កក់​លុយ ​ហើយ​ខ្ចប់​ក្រដាស ​តាម​ផ្លែស្វាយ​ប្រភេទ​លេខ១ និង​លេខ​២ ក្នុង​តម្លៃ ​១៨០០រៀល​ក្នុង​១គីឡូក្រាម។

​លោក ​ទុយ វរៈ​ តំណាង​សមាគម​ស្វាយកែវ​រមៀត​ប្រចាំ​ស្រុក​ឱ​រ៉ា​ល់​បាន​បញ្ជាក់​ថា ​ស្វាយ​ដែល​គេ​ខ្ចប់​ក្រដាស​ជាប់​នឹង​ដើម​នេះ​ ជា​ស្វាយ​ល្អ​សម្រាប់​នាំ​ចេញទៅ​ក្រៅ​ប្រទេស គឺ​ប្រទេស​ចិន​ ជាទី​ផ្សារ​ធំ តែ​នាំចេញ​តាម​ឈ្មួញ​វៀតណាម​ដូច​រាល់​ឆ្នាំមុនៗ ពោលគឺ​មិនអាច​នាំចេញ​ទៅ​ចិន​ដោយ​ត្រង់​នោះទេ​។

​ចំណែក​ស្វាយ​ប្រភេទ​លេខ៣​ ដែល​គេ​មិន​ខ្ចប់​នៅតាម​ដើម​ គឺមាន​តម្លៃ​ពី៧០០​ ទៅ៨០០រៀល​ក្នុង១​គីឡូក្រាម។ ស្វាយ​នេះ​គេ​និយម​ថា​ជា​ស្វាយ​ចូល​រោងចក្រ​ ឬ​ជា​ស្វាយ​ដែល​ថៃ​ទិញយក​ទៅធ្វើជា​តំណាប់​សម្រាប់​លក់​ទីផ្សារ។

សកម្មភាពខ្ចប់ស្វាយសម្រាប់នាំចេញ នាពេលកន្លងមក (រូបថត៖ រស្មីកម្ពុជា)
​ ​លោក​វរៈ បន្ដ​ថា៖ «**ឥឡូវ​នៅ​ស្រុក​ខ្មែរ​យើង​ក៏មាន​រោងចក្រ​កែច្នៃ​ផ្លែស្វាយ​ធ្វើជា​តំណាប់​ដែរ។ ទោះបី​ដំណាំ​ស្វាយកែវ​រមៀត​នៅមាន​ទីផ្សារ​ចង្អៀត មាន​ទីផ្សារ​មិន​ច្បាស់លាស់ ផ្សងព្រេង​តម្លៃ​ពឹង​លើ​មាត់​ឈ្មួញ​កណ្តាល​យ៉ាងណា​ក៏ដោយ ក៏​ដំណាំ​នេះ​នៅតែ​បង្កើន​ការ​ដាំដុះ​អត់​រា​ថយ​ឡើយ**»។

សូម​បញ្ជាក់​ថា សមាគម​នេះ​មាន​ការ​ដាំដុះ​ជាង​ ១០​ម៉ឺន​ដើម ហើយ​ជាង៨ពាន់​ដើម​កំពុង​ទទួល​ផល​គឺ​កើន២០%​ បើ​ធៀប​ទៅនឹង​ឆ្នាំ២០១៧៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;