ចៅក្រម​ស៊ើបសួរ​ ពិនិត្យ​ម្តងទៀត​ លើនីតិវិធី​ឃុំ​ខ្លួន​លោក​ កឹម​ សុខា នៅព្រឹកនេះ

  • 2018-08-30 00:53:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចៅក្រម​ស៊ើបសួរ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​សីហា​នេះ​ នឹង​បន្ត​នីតិវិធី​សួរ​ចម្លើយ​ លោក ​កឹម​ សុខា​ អតីត​ប្រធាន​នៃ ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ម្តងទៀត​ ក្នុង​នីតិវិធី​ស្តីពី​ ការ​ពន្យារពេល​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​។

យោង​តាម​លិខិត​អញ្ជើញ​មេធាវី​ ទើប​ទទួល​បាន​បង្ហាញ​ថា​ លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​នេះ​ នឹង​បន្ត​នីតិវិធី​ស្តីពី​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ ដែល​ធ្វើ​ឡើង​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី៣​ នៃ​ខេត្ត​ត្បូង​ឃ្មុំ​ ជា​ទី​ដែល​លោក​កឹម​ សុខា​ កំពុង​ជាប់​ឃុំ​៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;