ថៃ​ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ចំនួន ៥​កន្លែង​ឲ្យ​និស្សិត​កម្ពុជា

  • 2018-08-30 02:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វិទ្យាស្ថាន Chulabhorn Gratuate Institute របស់​ថៃ នឹង​ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​លើ​មុខ​វិជ្ជា​ផ្សេងៗ ក្នុង​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដល់​បេក្ខជន​មក​ពី​ប្រទេស​សមាជិក​អាស៊ាន សម្រាប់​ឆ្នាំ​២០១៩។ ក្នុង​នោះ ភាគី​ថៃ​បាន​ស្នើ​កម្ពុជា​ឲ្យ​ជ្រើសរើស​បេក្ខជន​ចំនួន ៥​រូប ដើម្បី​ចូលរួម​កម្មវិធី​អាហារូបករណ៍​នេះ។

សម្រាប់​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស មាន៖

  • មាន​អាយុ​មិន​លើស​ពី​៣០​ឆ្នាំ

  • មាន​បរិញ្ញាបត្រ ដោយ​ទទួល​បាន​ពិន្ទុ GPA មិន​ឲ្យ​ក្រោម ៣.០០ ទៅ​លើ​មុខ​ជំនាញ៖ វិទ្យាសាស្ត្រ (គីមីវិទ្យា, ជីវវិទ្យា, វិទ្យាសាស្ត្រ​ជីវសាស្ត្រ, ជីវវិទ្យា​ម៉ូលេគុល, វិទ្យាសាស្ត្រ​បរិស្ថាន) និង​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ (វេជ្ជសាស្ត្រ, បច្ចេកវិទ្យា​ពេទ្យ​ឱសថ​ស្ថាន ឬ​វិទ្យាសាស្ត្រ​ឱសថ)

  • មាន​បទ​ពិសោធន៍​មួយ​ឆ្នាំ​ក្នុង​ការ​ស្រាវ​ជ្រាវ​មន្ទីរ​ពិសោធន៍

  • អ្នក​ដាក់​ពាក្យ​សុំ​ត្រូវ​មាន​វិញ្ញាបនបត្រ​ភាសា​អង់គ្លេស (TOEFL, IELTS)

  • ត្រូវ​តែ​ផ្ដល់​នូវ​សេចក្ដី​ថ្លែង​នៃ​គោលបំណង ដោយ​ពន្យល់​ពី​ចំណាប់​អារម្មណ៍​ក្នុង​ការ​សិក្សា មុខវិជ្ជា​ដែល​ត្រូវ​សិក្សា៖ Applied Biological Sciences: Environmental Health, Environmental Toxicology និង Chemical Biology

  • កាល​បរិច្ឆេទ​ផុត​កំណត់ ៖ ថ្ងៃទី៣១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨

  • ទាញ​យក​ពាក្យ ៖ https://goo.gl/wdwJsE

  • ទាញ​យក​ទម្រង់​បញ្ជាក់​សុខភាព ៖ https://goo.gl/uCJvzm

  • ដាក់​ពាក្យ​តាមរយៈ ៖ cgi_academic@cgi.ac.th

  • សម្រាប់​ព័ត៌មាន​បន្ថែម ៖ https://www.cgi.ac.th/admission/cgi_af_scholarship

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;