វិទ្យាស្ថានស្រាវជ្រាវជប៉ុន ប្រគល់វត្ថុបុរាណឱ្យកម្ពុជា
- 2018-08-30 08:16:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិទ្យាស្ថានស្រាវជ្រាវជប៉ុន ប្រគល់វត្ថុបុរាណឱ្យកម្ពុជា
ចន្លោះមិនឃើញ
លោក Hiroshi SUGIYAMA ប្រធានគម្រោងវិទ្យាស្ថានជាតិស្រាវជ្រាវណារ៉ារបស់ប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី២៩សីហាម្សិលមិញនេះ បាននាំយកវត្ថុបុរាណ ដែលបានពីការធ្វើកំណាយស្រាវជ្រាវនៅឡតានី និងការជួសជុលប្រាសាទតុបខាងលិច ទៅប្រគល់ឱ្យអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុក។
វិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ា បានបង្ហាញសេចក្តីរីករាយ ដែលបានចូលរួមចំណែកក្នុងថែរក្សា ការពារ ជួសជុល និងអភិរក្សនូវសំណង់បុរាណក្នុងតំបន់អង្គរ ព្រមទាំងការស្រាវជ្រាវនៅទីនេះផង (ឡតានី និងប្រាសាទតុបខាងលិច)។
លោក ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានថ្លែងក្នុងពិធីទទួលវត្ថុបុរាណទាំងនេះថា វិទ្យាស្ថានជាតិស្រាជ្រាវណារ៉ារបស់ប្រទេសជប៉ុន គឺជាស្ថាប័នអន្តរជាតិទី១ ដែលបានប្រគល់នូវបុរាណវត្ថុដល់អាជ្ញាធរជាតិអប្សរាក្រោយធ្វើការស្រាវជ្រាវរួចរាល់។
វត្ថុទាំងនេះនឹងត្រូវរក្សាទុកនៅអាជ្ញាធរជាតិអប្សរា ដើម្បីសិក្សាអំពីប្រវត្តិ ចុះបញ្ជីសារពើភណ្ឌ និងធ្វើការជួសជុលអភិរក្សនូវបុរាណវត្ថុសិល្បៈទាំងនេះឱ្យបានល្អប្រសើរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ហង់ ពៅ៕