ក្រសួងទេសចរណ៍ បង្ហាញចំណូលពីការលក់បណ្ណទស្សនារមណីយដ្ឋានអង្គរ រយៈពេល៨ខែ
- 2018-09-01 08:09:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងទេសចរណ៍ បង្ហាញចំណូលពីការលក់បណ្ណទស្សនារមណីយដ្ឋានអង្គរ រយៈពេល៨ខែ
ចន្លោះមិនឃើញ
យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ នៅថ្ងៃទី១ ខែកញ្ញានេះ បានឲ្យដឹងថា ក្នុងរយៈពេល ៨ខែដំបូង ឆ្នាំ២០១៨នេះ ចំណូលបានពីការលក់បណ្ណទស្សនារមនីយដ្ឋានអង្គរ ទទួលបានជិត ៧៩លានដុល្លារអាមេរិក (៧៨ ៧៧៨ ២០៨ ដុល្លារអាមេរិក) កើនឡើង ១៣,៧៩%។
ចំពោះខែសីហាកន្លងទៅ មានភ្ញៀវទេសចរជាង ២០ម៉ឺននាក់ បានទិញបណ្ណចូលទស្សនាតំបន់អង្គរ ទទួលបានចំណូលជាង ៩លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា នៅឆ្នាំ២០១៧ មានភ្ញៀវទេសចរចំនួនជិត ២,៥លាននាក់ ទិញបណ្ណចូលទស្សនាតំបន់អង្គរ ដោយទទួលបានចំណូលជិត ១០៨ លានដុល្លារ៕