លោក Duterte ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល

  • 2018-09-02 23:54:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Rodrigo Duterter ប្រធានាធិបតី​ហ្វីលីពីន បាន​ទៅ​ដល់​ប្រទេស​អ៊ីស្រាអែល​ហើយ កាលពី​ថ្ងៃ​ទី២ ខែ​កញ្ញា ២០១៨ ម្សិលមិញ សម្រាប់​ទស្សនកិច្ច​រយៈពេល ៤​ថ្ងៃ​របស់​លោក​នៅ​ទីនោះ។

លោក Rodrigo Duterter ប្រធានាធិបតី​ហ្វីលីពីន អំឡុង​ពេល​ទៅ​ដល់​ប្រទេស​អ៊ីស្រាអែល/ រូបភាព៖ Wall Street Journal
ទស្សនកិច្ច​នេះ បាន​ធ្វើ​ឲ្យ​លោក Duterte ក្លាយជា​មេដឹកនាំ​ហ្វីលីពីន​ដំបូងគេ​ដែល​ទៅ​ដល់​ប្រទេស​អ៊ីស្រាអែល ចាប់តាំងពី​ប្រទេស​ទាំង​ពីរ​បង្កើត​ទំនាក់ទំនង​ការទូត​អស់​រយៈពេល​ជាង ៦០​ឆ្នាំ។

នៅ​ថ្ងៃ​ទី៣ ខែ​កញ្ញា​នេះ លោក Duterte នឹង​ជួប​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល Benjamin Netanyahu និង​ចុះ​កិច្ចព្រមព្រៀង​លើ​ឯកសារ​មួយ​ចំនួន​ផង​ដែរ។

ចំណែក​ខាង​ក្រសួង​ការបរទេស​អ៊ីស្រាអែល​បញ្ជាក់់​ថា ទស្សនកិច្ច​នេះ គឺ​បង្ហាញ​ទំនាក់ទំនង​រឹងមាំ និង​កក់ក្ដៅ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

សូម​បញ្ជាក់​ថា ចាប់តាំង​ពី​លោក Duterte ឡើង​កាន់​តំណែង​មក ហ្វីលីពីន​បាន​ងាក​ចេញ​ពី​សហរដ្ឋអាមេរិក ដែល​ជា​សម្ព័ន្ធ​របស់​ខ្លួន ហើយ​បែរ​ទៅមាន​ទំនាក់ទំនង​ការទូត និង​ពាណិជ្ជកម្ម​កាន់តែ​ល្អ​ប្រសើរ​ជាមួយ​ចិន និង​រុស្ស៊ី​វិញ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;