ឌុយមិច ប្រកាសថាផលិតផលខ្លួនដែលមានបាក់តេរីគ្មាននៅខ្មែរទេ
- 2018-09-03 02:40:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឌុយមិច ប្រកាសថាផលិតផលខ្លួនដែលមានបាក់តេរីគ្មាននៅខ្មែរទេ
ចន្លោះមិនឃើញ
កាលពីប៉ុន្មានថ្ងៃមុនអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម បានផ្តល់ដំណឹងឲ្យប្រជាជនបញ្ឈប់ការប្រើប្រាស់ និងចែកចាយផលិតផលម្សៅទឹកដោះគោ Dumex Mamil Gold Infant Milk Formula Step 1 ដោយសារតែបានរកឃើញបាក់តេរីម្យ៉ាងក្នុងផលិតផលនេះ។
ជាក់ស្តែងឆ្លើយតបជាមួយការប្រកាសរបស់ក្រសួង ខាងក្រុមហ៊ុន ឌុយមិច បានចេញសេចក្តីប្រកាសថា វាជាការពិត ប៉ុន្តែប្រភេទម្សៅមួយនេះមិនមានលក់នៅស្រុកខ្មែរឡើយពោលគឺ សិង្ហបុរី។ ដូច្នេះម្សៅទឹកដោះគោឌុយមិច នៅកម្ពុជាមិនមានផលប៉ះពាល់ ដោយការប្រមូលចូលផលិតផល Mamil Gold Infant Formula នៅប្រទេសសិង្ហបុរីនោះឡើយ។
នេះជាករណីដាច់ដោយឡែកពីគ្នា ហើយពុំមានករណីឆ្លងបាក់តេរី Cronobacter ណាមួយដោយសារការប្រើម្សៅទឹកដោះគោនេះទេ។
សូមអានសេចក្តីប្រកាសទាំងស្រុងពីក្រុមហ៊ុន ឌុយមិច ខាងក្រោម៖