សម្តេច ហ៊ុន សែន ផ្តល់​ថវិកា ដល់​ម្ចាស់​មេដាយ​មាស Asian Games

  • 2018-09-03 12:23:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​យប់ថ្ងៃ​ទី៣​កញ្ញា​នេះ បាន​​ផ្តល់​ថវិកា ដល់​កីឡាករ-កីឡាការិនី ដែលជា​ម្ចាស់​មេដាយ​​មាស នៅ​ក្នុង​ព្រឹត្តិការណ៍ Asian Games ធ្វើឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី រួមទាំង​គ្រូ​បង្វឹក​ផងដែរ។

កីឡាការិនី ខាន់ ចេសា ម្ចាស់​មេដាយ​មាស ក្នុង​ប្រភេទ​កីឡា​ជូជិតស៊ូ (Ju-Jitsu)៖ ទទួល​បាន​ថវិកា ៨០លាន​រៀល ​ពី​រាជរដ្ឋាភិបាល និង​ថវិកា ១ម៉ឺន​ដុល្លារ ពី​សម្តេច​ ហ៊ុន សែន។ ចំណែកគ្រូ​បង្វឹក​របស់ ខាន់ ចេសា ទទួល​បាន​ ៨០លាន​រៀល ពី​រាជរដ្ឋាភិបាល និង​ ១ម៉ឺនដុល្លារពី​សម្តេច​ ហ៊ុន សែន។

ខាន់ ចេសា ពេលមក​ដល់​ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី៣កញ្ញា ២០១៨
កីឡាករ សាលី អ៊ូមើត ម្ចាស់​មេដាយ​មាស លើ​វិញ្ញាសា Ski Modified និងជាម្ចាស់​មេដាយសំរឹទ្ធ លើវិញ្ញាសា Runabout 1100 Stoke ប្រភេទ​កីឡាម៉ូតូ​ទឹក៖ ទទួលបាន​ ១០៤លាន​រៀល ពី​រាជរដ្ឋា​ភិបាល និង ១៣០០០​ដុល្លារ ពី​សម្តេច ហ៊ុន សែន។ ចំណែកគ្រូ​បង្វឹក​របស់ សាលី អ៊ូមើត ទទួលបាន​ថវិកា ៨០លានរៀល ពី​រាជ​រដ្ឋាភិបាល និង​ ១ម៉ឺនដុល្លារ ពី​សម្តេច​ ហ៊ុន សែន។
សាលី អ៊ូមើត ពេលមក​ដល់​ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី៣កញ្ញា ២០១៨

សម្តេច ហ៊ុន សែន បញ្ជាក់​ថា ​ទឹកប្រាក់​សរុប ដែល​ផ្តល់​ជូន​ដល់ម្ចាស់​មេដាយ និងគ្រូ​បង្វឹកខាងលើ​នេះ គឺប្រមាណ ៣៤៤លាន​រៀល (ថវិកា​រាជរដ្ឋាភិបាល) និង ៤៣០០០​ដុល្លារ (ថវិកា​សម្តេច ហ៊ុន សែន)។

ការ​​​ផ្តល់​​ថវិកា​នេះ ធ្វើឡើង​​ក្នុង​ពិធី​សំណេះ​សំណាល​​រវាង​​សម្តេច ហ៊ុន សែន ជាមួយ​​កីឡាករ-កីឡាការិនី ជយលាភី​មេដាយ​មាស និង​ប្រតិភូ​កីឡា ដែល​ទើបតែ​មកពី​ចូលរួម​ក្នុងកា​រ​ប្រកួត​កីឡាអាស៊ី (Asian Games) លើកទី​១៨ នៅឥណ្ឌូណេស៊ី៕

ខាងក្រោមនេះជារូបភាពដែលសម្តេច ហ៊ុន សែន ប្រគល់ថវិកាដល់ម្ចាស់មេដាយមាស និងគ្រូបង្វឹក នៅ​វិមាន​សន្តិភាព

អត្ថបទ៖ សំភី

អត្ថបទថ្មី
;