Motorola ចេញ​ស្មាតហ្វូន​ក្បាល​ឆក​ស៊េរី​ថ្មី តម្លៃ​តែ​ជាង ២០០​ដុល្លារ

  • 2018-09-04 02:53:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


P30 Note ជា​ស្មាតហ្វូន​ស៊េរី​ថ្មី ដែល​ក្រុមហ៊ុន Motorola ទើប​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៨។

Motorola P30 Note នេះ​មាន​បំពាក់​បន្ទះ​ឈីប​កម្រិត​មធ្យម Snapdragon 636 ល្បឿន 1.8GHz ហើយ​ដំណើរការ​ដោយ RAM ទំហំ 4GB ឬ 6GB (អាស្រ័យ​លើ​តម្លៃ)។ វា​មាន​អេក្រង់​ទំហំ ៦,២​អ៊ីញ ប្រភេទ LCD អាច​បញ្ចេញ​រូបភាព​ក្នុង​កម្រិត 2246 X 1080p។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​ថា P30 Note មាន​ដុំ​ឆក​មួយ (Notch) នៅ​គែម​កណ្ដាល​ផ្នែក​ខាង​លើ​អេក្រង់ ដូច​ទៅ​នឹង iPhone X របស់ Apple អ៊ីចឹង​ដែរ។

កាមេរ៉ា​ក្រោយ​ទំហំ 16MP f/1.8 + 5MP f/2.2 អម​ជាមួយ​នឹង​ភ្លើង Flash LED ចំនួន​២​គ្រាប់។ ឯ​ខាង​មុខ​វិញ​មាន​កាមេរ៉ា​ទំហំ 12MP f/2.0។

ចំណុច​ពិសេស​មួយ​ទៀត​របស់ P30 Note គឺ​កម្លាំង​ថ្ម​ទំហំ​ធំ​ដល់ 5000mAh ដែល​មាន​ភ្ជាប់​ជាមួយ​នឹង​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស។

តម្លៃ​​ដាក់​លក់ Motorola P30 Note គឺ​ចាប់​ពី ២៩២​ដុល្លារ ដល់ ៣៣៥​ដុល្លារ៕

ប្រភព៖ NDTV ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;