Duterte បញ្ជាក់ពីមូលហេតុដែលលោកទិញអាវុធពីប្រទេសអ៊ីស្រាអែលតែមួយប៉ុណ្ណោះ
- 2018-09-05 03:39:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Duterte បញ្ជាក់ពីមូលហេតុដែលលោកទិញអាវុធពីប្រទេសអ៊ីស្រាអែលតែមួយប៉ុណ្ណោះ
ចន្លោះមិនឃើញ
លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃទី៤ ខែកញ្ញា ២០១៨ ម្សិលមិញ បានប្រាប់លោក Reuven Rivlin ប្រធានាធិបតីអ៊ីស្រាអែលថា ប្រទេសរបស់លោកនឹងទិញអាវុធតែពីអ៊ីស្រាអែលប៉ុណ្ណោះ ដោយសារគ្មានការរឹតបន្ដឹងណាមួយនោះទេ។ ការលើកឡើងរបស់លោក Duterte ដូច្នេះ គឺអំឡុងពេលលោកកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ីស្រាអែល។
ទោះយ៉ាងណាលោក Duterte ពុំបានបកស្រាយឲ្យបានច្បាស់ពីការរឹតបន្ដឹង ដែលលោកបានលើកឡើងនោះទេ។
សូមបញ្ជាក់ថា ប្រទេសហ្វីលីពីនបានក្លាយជាអតិថិជនដ៏សំខាន់ថ្មីរបស់អ៊ីស្រាអែល នៅឆ្នាំ២០១៧ ដោយបានបញ្ជាទិញរ៉ាដា និងសព្វាវុធប្រឆាំងរថគ្រោះក្នុងទំហំទឹកប្រាក់ ២១លានដុល្លារ៕