OnePlus 6T ទំនង​ជា​មាន​មុខងារ​ពិសេស​មួយ មិន​ធ្លាប់​មាន​ក្នុង​ត្រកូល OnePlus

  • 2018-09-05 06:39:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ការ​បែកធ្លាយ​នូវ​រូបភាព​ប្រអប់​ស្មាតហ្វូន OnePlus 6T នៅ​លើ​បណ្ដាញ​សង្គម​ចិន Weibo។ យ៉ាង​ណា​មិញ រូបភាព​ទាំង​នោះ​ពុំ​បាន​បង្ហាញ​ពី OnePlus 6T ផ្ទាល់​នោះ​ទេ ពោល​គឺ​មាន​តែ​រូប​ប្រអប់​ទទេ។

រូបភាព​ប្រអប់ OnePlus 6T ដែល​គេ​ចែកចាយ​នៅ​លើ Weibo
នៅ​លើ​ប្រអប់ មាន​សរសេរ​ពាក្យ​ថា "Unlock The Speed" អម​ជាមួយ​នឹង​ឈ្មោះ​ស្មាតហ្វូន​ស៊េរី​ថ្មី "OnePlus 6T"។ ដោយ​ឡែក​នៅ​ក្នុង​ខាង​ក្នុង​ប្រអប់​វិញ គេ​សង្កេត​ឃើញ​រូប​ស្នាម​ក្រយៅ​ដៃ​នៅ​ផ្នែក​កណ្ដាល​ខាង​ក្រោម​លើ​អេក្រង់​ទូរសព្ទ។ បើ​តាម​ការ​សន្និដ្ឋាន នោះ​ទំនង​ជា​មុខងារ​ស្កេន​ក្រយៅ​ដៃ​នៅ​លើ​ផ្ទៃ​អេក្រង់​ផ្ទាល់​តែ​ម្ដង (in-screen fingerprint) ដែល​ពុំ​ធ្លាប់​មាន​កន្លង​មក​នៅ​លើ​ស្មាតហ្វូន​ត្រកូល OnePlus ចាប់​ពី​ពេល​ត្រូវ​បាន​ផលិត​ឡើង។ មួយ​វិញ​ទៀត ដុំ​ឆក​នៅ​លើ​ថ្ងាស OnePlus 6T ត្រូវ​បាន​រួម​តូច​ជាង​មុន​ច្រើន ដែល​មាន​រូបរាង​ដូច​ដំណក់​ទឹក​មួយ​ដំណក់ ហើយ​រូបរាង​នេះ​ប្រភេទ​នេះ​គឺ​កាត់​តាម OPPO R17 ដែល​ជា​ស្មាតហ្វូន​ក្រុមហ៊ុន​រួម​ផ្ទៃ​តែ​មួយ​ជាមួយ​នឹង OnePlus (OPPO និង OnePlus ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​មេ BBK Electronics)៕
រូបភាព​ប្រអប់ OnePlus 6T ដែល​គេ​ចែកចាយ​នៅ​លើ Weibo
រូបភាព​ប្រអប់ OnePlus 6T ដែល​គេ​ចែកចាយ​នៅ​លើ Weibo
OPPO R17

ប្រភព៖ Slash Gear ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;