ស៊ីរី បាញ់​ស្កាត់​មីស៊ីល​អ៊ីស្រាអែល ៥​គ្រាប់ ដែល​បម្រុង​ទម្លាក់​នៅ​មូលដ្ឋាន​ទ័ព

  • 2018-09-05 07:12:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៨ ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​ស៊ីរី បាន​កម្ទេច​មីស៊ីល​ដែល​បាញ់​ចេញ​ពី​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​បាន​ចំនួន ៥​គ្រាប់ ដែល​បម្រុង​ទម្លាក់​នៅ​មូលដ្ឋាន​យោធា​ផ្សេងៗ​គ្នា​នៅ​ក្នុង​ខេត្ត Tartus និង​ខេត្ត Hama។

បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន​ស៊ីរី SANA ដែល​ស្រង់​សម្ដី​ពី​ប្រភព​យោធា​ម្នាក់ បាន​ឲ្យ​ដឹង​ថា យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​បាន​ចូល​ទៅ​ដល់​ដែន​អាកាស​ស៊ីរី ដោយ​ឆ្លង​កាត់​តាម​រដ្ឋធានី Beirut ប្រទេស​លីបង់។ ប្រភព​ដដែល បាន​បញ្ជាក់​បន្ត​ថា ស៊ីរី​ក៏​បាន​បាញ់​កម្ទេច​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​បាន​ប៉ុន្មាន​គ្រឿង​ផង​ដែរ ហើយ​ក្នុង​នោះ​មាន​មនុស្ស​ស្លាប់​ម្នាក់ និង​រង​របួស ១២​នាក់។

ពាក់ព័ន្ធ​នឹង​រឿង​នេះ ភាគី​ខាង​អ៊ីស្រាអែល មិន​ទាន់​មាន​សេចក្ដី​ឆ្លើយ​តប​អ្វី​នៅ​ឡើយ​ទេ។ នេះ​បើ​យោង​តាម​សារព័ត៌មាន Sputnik៕

ប្រភព៖ ANI ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;