វិសាខា ផ្ដល់​ឱកាសឲ្យយុវជន​ដែល​ចង់​ក្លាយ​ជា​កីឡា​បាល់ទាត់​អាជីព

  • 2018-09-05 09:14:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់​វិសាខា បាន​ប្រកាស​នៅ​រសៀល​នេះ​ពី​ការ​បើក​ការ​ធ្វើ​តេស្ត សមត្ថភាព​សម្រាប់​យុវជន​អាយុ​ក្រោម ១៧​ឆ្នាំ (U17) ដែល​មាន​បំណង​ក្លាយ​ជា​កីឡាករ​អាជីព​។

ការ​ធ្វើ​តេស្ត​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​ នៅ​ម៉ោង​ ៨​ព្រឹក ថ្ងៃ​សៅរ៍ ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​កីឡដ្ឋាន​វិសាខា ស្ថិត​នៅ​ហ្គ្រេន​ភ្នំពេញ វិថី​ព្រះ​ហង្ស សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ។

ក្លឹប​វិសាខា បាន​ណែនាំ​ឲ្យ​យុវជន​ដែល​នឹង​ចូលរួម​ការ​ធ្វើ​តេស្ត មាន​លក្ខខណ្ឌ​និង​អនុវត្ត​ដូច​ខាងក្រោម​៖

  • ត្រូវ​មាន​ឆ្នាំ​កំណើត ចាប់​ពី​ឆ្នាំ​២០០២

  • ត្រូវ​ភ្ជាប់​មក​នូវ​អត្ត​សញ្ញាណ​បណ្ណ ឫ​សំបុត្រ​កំណើត (ច្បាប់​ដើម)

​ចំពោះ​សម្លៀកបំពាក់ សម្រាប់​ថ្ងៃ​ធ្វើ​តេស្ត​៖

  • សម្លៀក​បំពាក់ កីឡា​ពណ៌​ខៀវ និង​ស្រោម​ជើង

  • ស្បែក​ជើង​កីឡា​បាល់ទាត់ (ការ៉ាមប៉ុង) សម្រាប់​ការពារ​ស្មង

  • ស្រោមដៃ (អ្នកចាំទី)៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;