លទ្ធផល​ប្រឡង​បាក់ឌុប ត្រូវ​បាន​រំកិល​ថ្ងៃ​ប្រកាស​លឿន​ជាង​មុន

  • 2018-09-06 04:05:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល និង​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្រាប់​បណ្ដា​ខេត្ត​ផ្សេង​ទៀត តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ក្រសួង facebook.com/moeys.gov.kh

ក្រសួង​អប់រំ បាន​បញ្ជាក់​ថា ការ​ប្រកាស​លទ្ធផល​នេះ ធ្វើ​ឡើង​មុន​កាល​បរិច្ឆេទ​កំណត់ (១១-១២ កញ្ញា ២០១៨) ដោយសារ​ដំណើរការ​កំណែ និង​ការ​ស្រង់​បូក​ពិន្ទុ តាម​ប្រព័ន្ធ​កុំព្យូទ័រ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​​មាន​តម្លាភាព។

បេក្ខជន​ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៨
គួរ​បញ្ជាក់​ថា ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ បាន​ប្រព្រឹត្ត​​ចប់​​រួច​​រាល់​​កាល​ពី​ថ្ងៃ​ទី​២០ និង ២១ ខែ​សីហា ដោយ​ក្នុង​នោះ​មាន​ចំនួន​បេក្ខជន ១១៧ ០៦១​នាក់ ចែក​ចេញ​ជា​២​ក្រុម​គឺ​ថ្នាក់​វិទ្យាសាស្ត្រ ៥១,៧% និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ៤៨,៣%៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;