សម្ដេច ហ៊ុន សែន ស្នើ​តែងតាំងអគ្គ​មេបញ្ជាការ​ថ្មី នៃ​កង​យោធពលខេមរភូមិន្ទ

  • 2018-09-06 05:58:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ស្នើ​តែងតាំង ឧត្ដមសេនីយ៍​ឯក វង្ស ពិសេន ជា​អគ្គ​មេបញ្ជាការ នៃ​កង​យោធពល​ខេមរភូមិន្ទ និង​តម្លើង​ឋានន្តរស័ក្តិ ថ្នាក់​នាយ​ឧត្ដមសេនីយ៍ (ផ្កាយ ៤)។ នេះ​បើ​យោង​តាម​លិខិត​របស់​សម្ដេច ហ៊ុន សែន ទូល​ថ្វាយ​ព្រះ​មហាក្សត្រ ដែល [ខ្លីៗ] ទទួលបាន​នា​រសៀល​ ថ្ងៃទី៦ ខែកញ្ញា​នេះ។

សូមបញ្ជាក់ថា នាយ​ឧត្ដមសេនីយ៍ វង្ស ពិសេន គឺ​ជា​មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ការ​ស្នើ​តែងតាំង​នេះ គឺ​ក្រោយ​ពី​នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គ​មេបញ្ជាការ នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​ជាប់​ជា​តំណាងរាស្រ្ដ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ នីតិកាល​ទី៦ នេះ។

សម្ដេច ហ៊ុន សែន ក៏​បាន​ស្នើតែងតាំង​នាយ​ឧត្ដមសេនីយ៍ ឥត សារ៉ាត់ ជា​នាយ​សេនាធិការ​ចម្រុះ នៃ​កង​យោធពលខេមរភូមិន្ទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ និង​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជា​មេបញ្ជាការ​កង​ទ័ព​ជើងគោក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ផងដែរ៕

នាយ​ឧត្ដមសេនីយ៍ វង្ស ពិសេន (រូបភាព៖ កង​រាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស)

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;