វៀតណាម បង្ហាញរូបរាងរថយន្តផ្លូវការដំបូងគេរបស់ខ្លួន ដែលត្រៀមឡើងទីផ្សារអន្តរជាតិ
- 2018-09-06 09:39:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាម បង្ហាញរូបរាងរថយន្តផ្លូវការដំបូងគេរបស់ខ្លួន ដែលត្រៀមឡើងទីផ្សារអន្តរជាតិ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Vinfast របស់វៀតណាម នឹងបង្ហាញវត្តមានរថយន្តដែលផលិតក្រោមម៉ាករថយន្តវៀតណាមដំបូងគេ នៅលើទីផ្សារអន្តរជាតិ ក្នុងកម្មវិធីពិព័រណ៍មួយឈ្មោះ "Paris Motor Show 2018"។ ពិព័រណ៍នេះ នឹងប្រព្រឹត្តទៅនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី២ ខែតុលាខាងមុខ ហើយក្រុមហ៊ុន Vinfast គ្រោងនឹងដាក់បង្ហាញរថយន្តចំនួន២ប្រភេទ គឺ Sedan មួយម៉ូដែល និង SUV មួយម៉ូដែល។
ដោយឡែកនៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះ ក្រុមហ៊ុន Vinfast ក៏បានបង្ហាញរូបរាងផ្លូវការនៃរថយន្តទាំងពីរ ដែលជាការរចនារូបរាងដោយក្រុមហ៊ុនអ៊ីតាលីឈ្មោះ Pininfara។ រន្ធខ្យល់ផ្នែកខាងមុខនៃរថយន្តទាំងពីរប្រភេទមានរចនាបថរាងអក្សរ “V” តំណាងឲ្យឈ្មោះ Vin នឹងចង្កៀងរាងអក្សរ “F” តំណាងឲ្យ Fast។ ចំណុចលម្អិតដទៃទៀតទាក់ទងនឹងរថយន្ត មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។
សូមបញ្ជាក់ថា ក្រោយការតាំងបង្ហាញនៅបារាំង Vinfast នឹងបញ្ចេញរថយន្តជាផ្លូវការនៅអំឡុងខែធ្នូខាងមុខ សម្រាប់ទីផ្សារក្នុងស្រុក ហើយនឹងចេញលក់នាខែកញ្ញា ឆ្នាំ ២០១៩៕