រដ្ឋាភិបាលអាណត្តិទី៦នេះ នឹងមានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ចំនួន៣០រូប
- 2018-09-07 03:48:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋាភិបាលអាណត្តិទី៦នេះ នឹងមានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ចំនួន៣០រូប
ចន្លោះមិនឃើញ
នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជូនសមាសភាព ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ចំនួន៣០រូប ដែលមានឋានៈស្មើទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី។ ក្នុងចំណោមអ្នកទាំង៣០រូបនេះ ក៏មានមេដឹកនាំមកពីបក្សនយោបាយដែលមិនជាប់ឆ្នោតផងដែរ។
សូមរំលឹកថា សម្ដេច ហ៊ុន សែន បានសម្រេចបង្កើត ក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នៅចំពោះមុខប្រធានគណបក្សនយោបាយដែលមិនជាប់ឆ្នោតទាំង១៦ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ដើម្បីផ្តល់ឱកាសដល់គណបក្សនយោបាយក្រៅរដ្ឋសភាទាំងនោះ ចូលរួមបម្រើជាតិ៕
សូមអានព្រះរាជក្រឹត្យរបស់ព្រះរាជា នៅខាងក្រោមនេះ ៖
ចុចទីនេះ ដើម្បីមើលរូបភាពមេដឹកនាំបក្សនយោបាយទាំង២០ ដែលបានចូលរួមការបោះឆ្នោតកន្លងមក