ការនាំចូលផលិតផលពីអាមេរិកមកកម្ពុជា កើនឡើងជិត ១១% នៅឆមាសទី១ឆ្នាំនេះ
- 2018-09-07 08:08:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការនាំចូលផលិតផលពីអាមេរិកមកកម្ពុជា កើនឡើងជិត ១១% នៅឆមាសទី១ឆ្នាំនេះ
ចន្លោះមិនឃើញ
ការិយាល័យជំរឿនសហរដ្ឋអាមេរិក បង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០១៨នេះ តួលេខនៃការនាំចូលទំនិញគ្រប់ប្រភេទ ពីអាមេរិកមកកាន់កម្ពុជា កើនឡើងជិត ១១% បើធៀបនឹងការនាំចូលក្នុងរយៈពេល ដូចគ្នាកាលពី ឆ្នាំ២០១៧។
តាមរបាយការណ៍បន្តថា តួលេខរយៈពេល៦ខែឆ្នាំនេះ កម្ពុជាបាននាំចូលផលិតផលពីអាមេរិកក្នុងទឹកប្រាក់ជាង ២១៤លានដុល្លារ កើនឡើងពីទឹកប្រាក់ជាង ១៩៣លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ។
សូមរំលឹកថា ក្នុងរយៈពេល១ឆ្នាំពេញ កាលពីឆ្នាំ២០១៧ កម្ពុជានាំចូលទំនិញគ្រប់ប្រភេទ ពីអាមេរិកក្នុងទឹកប្រាក់ជាង ៤០០លានដុល្លារ ដោយបានកើនឡើងក្នុងអត្រាប្រហាក់ប្រហែលនឹងឆមាសទី១ឆ្នាំនេះ ។ ទំនិញដែលកម្ពុជានាំចូលពីអាមេរិក គឺជាប្រភេទទំនិញប្រណិតៗ មានតំលៃខ្ពស់ដូចជា ផលិតផលរថយន្ត និងគ្រឿងម៉ាស៊ីនផ្សេងៗជាដើម ៕