មេទ័ពកំពូល៣រូប ចូលកាន់តំណែងជាផ្លូវការហើយ !

  • 2018-09-07 09:24:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដូចការរំពឹងទុក នៅថ្ងៃទី ០៧ ខែកញ្ញានេះ មេទ័ពកំពូល៣រូបរបស់កម្ពុជា បានចូលកាន់តំណែងជាផ្លូវការហើយ បន្ទាប់ពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានត្រាស់បង្គាប់តែងតាំងមន្រ្ដីយោធាជាន់ខ្ពស់ ៣រូប នេះបើកាលពីម្សិលមិញ។

ពិធីបំពាក់ឋានន្តរសក្តិ និង តែងតាំងមុខតំណែង អគ្គមេបញ្ជាការ នាយសេនាធិការចម្រុះ និង មេបញ្ជាការកងទ័ពជើងគោក ក្នុងកងយោធពលខេមរភូមិន្ទ នេះ ធ្វើឡើងនៅរសៀលនេះ នាវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ថ្លែងនៅក្នុងពិធីនេះ សម្តេច ទៀ បាញ់ បានលើកឡើងថា ការផ្លាស់ប្តូរនេះមិនមែនជារឿងថ្មី និងមិនមានអ្វីធ្ងន់ធ្ងរនោះទេ។ ការផ្លាស់ប្តូរនេះ គឺដើម្បីប្រសិទ្ធភាពការងារតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា មន្រ្ដីយោធាទាំង ៣រូប ដែលត្រូវបំពាក់ឋានន្តរសក្តិ និង តែងតាំងមុខតំណែង រួមមាន៖

ឧត្ដមសេនីយ៍ឯក វង្ស ពិសេន ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងដំឡើងឋានន្តរស័ក្ដិថ្នាក់ នាយឧត្ដមសេនីយ៍

.

នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ ត្រូវបានតែងតាំងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន

.

ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន

.

អត្ថបទទាក់ទង៖

ព្រះមហាក្សត្រ ត្រាស់​បង្គាប់​តែងតាំង​មេទ័ព​កំពូល ៣រូប ជាផ្លូវការ!

.

.

.

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;