អធិការបតី​អាល្លឺម៉ង់ ផ្ញើ​សារ​ជូនពរ​សម្ដេច ហ៊ុន សែន ​ក្នុង​អាណត្តិ​ថ្មី

  • 2018-09-08 03:26:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី Angela Merkel អធិការបតី នៃសាធារដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ​២០១៨ បានផ្ញើលិខិតជូនពរ សម្ដេច ហ៊ុន សែន ទទួលបានជោគជ័យក្នុងអាណត្តិថ្មី។

យោងតាមលិខិត បានឲ្យដឹងថា ប្រទេស​អាល្លឺម៉ង់ និងកម្ពុជា មានទំនាក់ទំនងល្អ ហើយមិត្តភាពប្រទេសទាំងពីរបានឆ្លុះបញ្ចាំងជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការក្នុងគោលនយោបាយអភិវឌ្ឍន៍អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ កិច្ចសហប្រតិបត្តិការនេះ បានឈរលើមូលដ្ឋានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។

លិខិតដដែលបន្តថា ចំពោះកិច្ចការពង្រឹង​ប្រជាធិបតេយ្យ និងការចូលរួមតាមរយៈកិច្ចសន្ទនានយោបាយដោយបើកចំហរនៅកម្ពុជា សម្ដេច ហ៊ុន សែន អាចពឹងផ្អែកលើអាល្លឺម៉ង់បាន៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;