ក្រុម​សហជីព គ្រោង​ទាមទារ​ប្រាក់ខែ​គោល​កម្មករ ​ចំនួន​​៤​ជម្រើស

  • 2018-09-08 09:19:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ ផ្នែក​វាយ​ន​ភ​ណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំ​២០១៩​នឹង​ចាប់ផ្តើម នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ ដោយ​មាន​ការចូលរួម ពី​ត្រីភាគី រួម​មាន​តំណាង​រដ្ឋាភិបាល និយោជក និង​សហជីព​។ ក្រោយ​ប្រជុំ​ពិភាក្សា​កាលពី​ថ្ងៃ​ទី​០៦ កញ្ញា កន្លង​ទៅ​នេះ ក្រុម​សហជីព​គ្រោង​នឹង​ទាមទារ​ប្រាក់ខែ​គោល​កម្មករ ពី​ភាគី​និយោជក ចំនួន​៤​ជម្រើស។ ទី​១ គឺ​១៩២,៦៧​ដុល្លារ ទី​២ គឺ​២១១,៩៤​ដុល្លារ ទី​៣​គឺ ២២១,០១៣​ដុល្លារ និង​ទី​៤​គឺ ២៨៦​ដុល្លារ។

សម្រាប់​តួលេខ ស្ថិត​នៅ​កម្រិត​មធ្យម ក្នុងចំណោម​តួលេខ​ទាំង​៤​ខាងលើ ដែល​នឹង​ត្រូវ​ដាក់​សម្រាប់​ចរចា គឺ ២១១,៩៤​ដុល្លារ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​។

កម្មការិនី នៅរោងចក្រមួយកន្លែងក្នុងរាជធានីភ្នំពេញ
លោក​ អាត់ ធន់ បាន​បញ្ជាក់​​ថា ការ​សម្រេច​ជ្រើសរើស​តួលេខ ប្រាក់ខែ​កម្មករ​ខាងលើ​នេះ ដោយ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​ចំនួន​៧ ក្នុង​នោះ​រួមមាន ស្ថានភាព​គ្រួសារ ការ​ចំណាយ​ក្នុង​ការរស់នៅ អតិផរណា ផលិតភាព​ពលកម្ម ភាព​ប្រកួតប្រជែង​របស់​ប្រទេស ស្ថានភាព​ទីផ្សារ​ការងា​រ និង​ភាព​ចំណេញ​វិស័យ​។

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ប្រាប់​ថា តួលេខ​ដែល​សហជីព​ស្នើ​ឡើង​ពុំ​សូវ​មាន​ភាព​ជាក់ស្ដែង បើ​ធៀប​ទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា​។ លោក​បន្តថា ប្រាក់​ឈ្នួល​កម្មករ​ឆ្នាំ​២០១៨ មាន​ចំនួន ​១៧០​ដុល្លារ ហើយ​ឆ្នាំ​២០១៩ ឡើង​ដល់ ២១១,៩៤​ដុល្លារ គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ​។ មិន​អាច​ទៅ​រួច ដោយសារ ប្រាក់​ឈ្នួល​២១១,៩៤​ដុល្លារ​នេះ គឺ​ខ្ពស់​ជាង​ប្រទេស ដែល​មាន​សេដ្ឋកិច្ច​ខ្លាំង​ជាង​កម្ពុជា ពិសេស​ប្រទេស​វៀតណាម​។

ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ថា កិច្ចប្រជុំ​ចរចា​ប្រាក់ខែ​គោល​កម្មករ នឹង​ធ្វើឡើង​ជា​ដំណាក់កាល ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១០ កញ្ញា និង​បញ្ចប់​នៅ​ដើមខែ​តុលា ដែល​មាន​សមាសភាព​ម​ក​ពី​តំណាង​រដ្ឋាភិបាល​ចំនួន​១៦​រូប សហជីព​១៦​រូប និង​និយោជក​១៦​រូប​៕

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;