អង្ករ ៨ប្រភេទដែលកម្ពុជា នាំចេញក្នុងរយៈពេល៨ខែឆ្នាំនេះ
- 2018-09-09 04:04:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្ករ ៨ប្រភេទដែលកម្ពុជា នាំចេញក្នុងរយៈពេល៨ខែឆ្នាំនេះ
ចន្លោះមិនឃើញ
ប្រភេទអង្ករដែលកម្ពុជា បាននាំចេញទៅក្រៅប្រទេសក្នុងរយៈពេល ៨ខែ ឆ្នាំ២០១៨នេះ រួមមាន៖ អង្ករក្រអូប ( ចម្រុះ នាងម្លិះ សូមាលី ផ្ការំដួល សរីរាង្គ ) ចំនួនជាង ២៥,៦ម៉ឺនតោន អង្ករសគ្រាប់វែង (ចម្រុះគ្រាប់វែង និងប្រណិតគ្រាប់វែង) ជាង ៦,៣ម៉ឺនតោន និងអង្ករចំហុយគ្រាប់វែង ជាង ២,១ម៉ឺនតោន សរុបទាំងអស់ជាង ៣៤,១៦ម៉ឺនតោន។ នេះបើតាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ នៃក្រុមការងារផ្នែកស្រូវអង្ករ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
ចំនួននេះ បានថយចុះ ៨,៩០ភាគរយ បើធៀបនឹងរយៈពេល ៨ខែក្នុងឆ្នាំ២០១៧ ដែលមានចំនួន ជាង ៣៧ម៉ឺនតោន។
សហភាពអឺរ៉ុប ចំនួន ២៦ ប្រទេស សរុបចំនួនជាង ១៧,៦ម៉ឺនតោន
អាស៊ានបួនប្រទេស ចំនួនជាង ៣,៦ម៉ឺនតោន
និងប្រទេសផ្សេងទៀត ចំនួន ២៩ ប្រទេស សរុបចំនួនជាង ១២,៧ម៉ឺនតោន។
ប្រទេសចិន បាននាំចូលអង្ករពីកម្ពុជាច្រើនជាងគេ ក្នុងរយៈពេល៨ខែ ចំនួនជាង ៧,៤ម៉ឺនតោន លំដាប់ទី២ គឺប្រទេសបារាំង ចំនួនជាង ៥,១ម៉ឺនតោន និងទី៣. ប្រទេសម៉ាឡេស៊ី ចំនួនជាង ២,៤ម៉ឺនតោន៕