ខ្មែររួបរួមជាតិ និងហ៊្វុនស៊ិនប៉ិច គ្រោងនឹងច្របាច់បញ្ចូលគ្នាជាគណបក្សតែមួយ
- 2018-09-09 06:46:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្មែររួបរួមជាតិ និងហ៊្វុនស៊ិនប៉ិច គ្រោងនឹងច្របាច់បញ្ចូលគ្នាជាគណបក្សតែមួយ
ចន្លោះមិនឃើញ
គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ គ្រោងនឹងបង្រួបបង្រួមច្របាច់បញ្ចូលគ្នានៅក្នុងពេលឆាប់ៗ។ នេះបើតាមការបញ្ជាក់របស់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ថ្លែងប្រាប់ [ខ្លីៗ] នៅថ្ងៃទី៩កញ្ញានេះ។
លោក ញឹក ប៊ុនឆៃ បានថ្លែងថា នៅពេលលោកទៅពិនិត្យសុខភាពនៅថៃ គឺលោកនឹងចូលគាល់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅទីក្រុងបាងកក ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការបង្រួបបង្រួមរវាងគណបក្សរាជានិយមទាំងពីរ។
«ការរួបរួមរវាងគណបក្សទាំងពីរ ខ្ញុំជឿថា ស្ថិតនៅក្រោមដំបូលគណបក្សហ៊្វុនស៊ិនប៉ិច ពីព្រោះគណបក្សហ៊្វុនស៊ិនប៉ិច ជាកេរ្តិ៍ដំណែលរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ។ ហើយឈ្មោះហ៊្វុនស៊ិនប៉ិច ជាឈ្មោះប្រវត្តិសាស្ត្រ ជាតិ និងអន្តរជាតិស្គាល់»។ លោក ញឹក ប៊ុនឆៃ បន្ថែម។
សូមរំលឹកថា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីខែកក្កដាកន្លងទៅ គណបក្សទាំង២ មិនទទួលបានអាសនៈក្នុងរដ្ឋសភាឡើយ។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេង ៣៧៤ ៥១០សំឡេង ស្ថិតនៅលំដាប់ទី២ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា។ ចំណែកគណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងឆ្នោត ៩៩ ៣៧៧សំឡេង ស្ថិតនៅលំដាប់ទី៥៕