តុលាការ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជុំវិញ​ការ​ដោះលែង​លោក កឹម សុខា

  • 2018-09-10 02:39:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​បង្គាប់​ដោះលែង​លោក កឹម សុខា ឲ្យ​នៅ​ក្រៅ​ឃុំ ហើយ​បាន​សម្រេច​ជំនួស​មក​វិញ​នូវ​វិធានការ​នៃ​ការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ដោយ​ភ្ជាប់​នូវ​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់​មួយ​ចំនួន។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១០ ខែ​កញ្ញា ២០១៨​នេះ។

លោក កឹម សុខា
តុលាការ​បញ្ជាក់​ថា ការ​សម្រេច​នេះ​ដោយ​ផ្អែល​លើ​ហេតុផល​ខាង​សុខភាព និង​មាន​ការ​ធានា​ខាង​ផ្នែក​នីតិវិធី​ច្បាស់លាស់​ថា ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា នឹង​មិន​អាច​រត់​គេច​ខ្លួន​ពី​នីតិវិធី​តុលាការ​ឡើយ។

សូម​បញ្ជាក់​ថា លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់​កណ្តាល​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ​២0១៧។ ក្រោយ​ឃាត់​ខ្លួន​ សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ។ លោក កឹម សុខា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;