ចំនួនសិស្សជាប់បាក់ឌុប គិតចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨
- 2018-09-10 03:32:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំនួនសិស្សជាប់បាក់ឌុប គិតចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨
ចន្លោះមិនឃើញ
ថ្ងៃនេះ [ខ្លីៗ] សូមបង្ហាញអំពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គិតចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៨ ដូចខាងក្រោម៖
បេក្ខជនប្រឡងជាប់នៅទូទាំងប្រទេស មានចំនួនសរុប ២៣ ១២៦នាក់ ស្មើនឹង ២៥,៧២% ក្នុងចំណោមបេក្ខជន ៨៩ ៩៣៧នាក់។ វាគឺជាឆ្នាំដំបូងនៃកំណែទម្រង់រឹតបន្តឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ទៅលើការប្រឡងបាក់ឌុប។ ដោយលទ្ធផលអ្នកជាប់បាក់ឌុប ២០១៤ មានតិចតួច ក្រសួងអប់រំ បានរៀបចំការប្រឡងជាលើកទី២ នៅក្នុងឆ្នាំដដែល ហើយលទ្ធផលដែលទទួលបានគឺមានអ្នកជាប់ ១២ ១៩៩នាក់ ស្មើនឹង ១៧,៩៤% ក្នុងចំណោមបេក្ខជនប្រមាណជាង ៦ម៉ឺននាក់។
បេក្ខជនជាប់និទ្ទេស A មាន ១១នាក់។
បេក្ខជនដែលប្រឡងជាប់ មានចំនួន ៤៦ ៥៦០នាក់ ស្មើនឹង ៥៥,៨៨% នៃចំនួនបេក្ខជនចូលរួមប្រឡងសរុប ៨៣ ៣២៥នាក់។ ការប្រឡងបាក់ឌុបឆ្នាំ២០១៥ ពុំមានការប្រឡងជាលើកទី២ ដូចឆ្នាំ២០១៤នោះឡើយ។
បេក្ខជនជាប់និទ្ទេស A មាន ១០៨នាក់។
ការប្រឡងបាក់ឌុបឆ្នាំ២០១៦ មានបេក្ខជនជាប់ចំនួន ៥៥ ៧៥៣នាក់ ស្មើនឹង ៦២,១៨% នៃបេក្ខជនវត្តមានចំនួន ៨៩ ៦៦១នាក់។
បេក្ខជនជាប់និទ្ទេស A មាន ៤០៥នាក់។
បេក្ខជនប្រឡងជាប់ មាន ៦៣ ៦៦៨នាក់ ត្រូវជា ៦៣,៨៤% ក្នុងចំណោមបេក្ខជនសរុប ៩៩ ៧២៨នាក់។
បេក្ខជនជាប់និទ្ទេស A មាន ៤២៤នាក់។
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨ មានអ្នកជាប់ចំនួន ៧៥ ០៥៩ នាក់ ត្រូវជា ៦៦,២១% ក្នុងចំណោមបេក្ខជនសរុប ១១៥ ២៦៨នាក់។
បេក្ខជនជាប់និទ្ទេស A មាន ២៩០នាក់៕