លោក​ប្រាយុទ្ធ ប្រាប់​ម្ចាស់ឆ្នោត​ថា កុំ​លក់​សន្លឹក​ឆ្នោត

  • 2018-09-10 07:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​នាយក​រដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូឆា បាន​ព្រមាន​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ថា កុំឱ្យ​លក់​សន្លឹកឆ្នោត​របស់​ខ្លួន នៅក្នុង​ការ​បោះឆ្នោត​សកល​ដែលគ្រោង​នឹង​ធ្វើឡើង​នៅខែ​កុម្ភៈ ឆ្នាំ២០១៩ខាងមុខ​។ ការ​ថ្លែង​នេះ ធ្វើឡើង​កាលពីថ្ងៃទី​៧កញ្ញា​កន្លងទៅ ក្នុងពេល​លោក​ចុះជួប​សំណេះ​សំណាល​ជាមួយ​ប្រជាជន​នៅ​ក្រុង Lopburi។

លោកបាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «កុំ​បណ្តោយ​ឱ្យខ្លួន​អ្នក​ ត្រូវបាន​គេ​ទិញ។ អ្នកមាន​សិទ្ធិ​បោះឆ្នោត​ឱ្យ​បុគ្គល ឬ​គណបក្ស​ណា​ដែលអ្នក​ពេញចិត្ត។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​បោះឆ្នោត ឱ្យ​បុគ្គលនោះ​ដោយយក​លុយ​ពីគេ នាពេល​អនាគត​ពួកគេ​នឹង​ព្យាយាម​យកលុយ​ត្រឡប់​ទៅវិញ»។

លោកប្រាយុទ្ធ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា នាពេលកន្លងមក
លោក​ប្រាយុទ្ធ បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ ទៅ​បោះឆ្នោត​ដើម្បី​ការ​ផ្លាស់ប្តូរ និង​ជួយ​ឱ្យ​ប្រទេស​ថៃ មាន​រដ្ឋាភិបាល​ល្អ​មួយ បន្ទាប់ពី​ការ​បោះឆ្នោត។

«ការ​បោះឆ្នោត ត្រូវតែ​នាំទៅ​ដល់​ភាព​ស្ងប់ស្ងាត់»។ នេះ​បើតាមការ​ថ្លែង​បន្ថែម​របស់​លោក​នាយករដ្ឋមន្រ្តី​ថៃ ពោលគឺ​លោក​បាន​ណែនាំ​កុំឱ្យ​មានការ​តវ៉ា​តាម​ដងផ្លូវ​ក្រោយពេល​បោះឆ្នោត។ លោក​ថា ថៃ​បាន​ខ្ជះខ្ជាយ​ពេល​អស់ជាង ១០​ឆ្នាំ ក្នុង​អំឡុងពេល​មាន​ជម្លោះ​នយោបាយ ដែល​ធ្វើឱ្យ​គាំងដល់​ដំណើរការ​ប្រព្រឹត្ត​របស់​រដ្ឋាភិបាល​ទាំង​អស់៕

ប្រភព៖ The Nation ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;