កម្ពុជា រងការ​​បរាជ័យ ក្រោមការ​ដឹកនាំ​លើក​ដំបូង​របស់ Honda

  • 2018-09-10 13:56:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោមការ​ដឹកនាំ​ជា​លើក​ដំបូង​របស់​លោក Keisuke Honda ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​​រងការ​បរាជ័យ​ ដោយប្រកួត​​ចាញ់​ក្រុម​ភ្ញៀវ​ម៉ាឡេស៊ី​ ១-៣ ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ នៅ​ពហុកីឡដ្ឋាន​ជាតិ​ដែល​ទើបតែ​បញ្ចប់​អម្បាញ់​មិញ​នេះ។

សឿយ វិសាល កំពុងបិទខ្សែប្រយុទ្ធម៉ាឡេស៊ី ក្នុងការប្រកួតមិត្តភាពនាយប់ថ្ងៃទី១០កញ្ញា ២០១៨
ខ្សែ​ការពារ សឿយ វិសាល បាន​ស៊ុត​បញ្ចូលទី​ម៉ាឡេស៊ី ជួយឱ្យ​កម្ពុជា នាំមុខ​មុន​នៅ​នាទី​១៨។ ប៉ុន្តែ​ចូលដល់​តង់ទី២ ក្រុមភ្ញៀវ លេង​បាន​យ៉ាងល្អ ដោយ​បើកការ​វាយបក​យក​ឈ្នះ​ម្ចាស់ផ្ទះវិញ បានដល់​ទៅ៣​គ្រាប់ នៅ​នាទី​៦៤, ៧៤ និង​ម៉ោង​​បន្ថែម​​តង់ទី២។
សឿយ វិសាល និងមិត្តរួមក្រុម អបអរក្រោយស៊ុតបញ្ចូលទីម៉ាឡេស៊ី នៅនាទី១៨

សូមជម្រាប​ថា កម្ពុជា នឹង​ត្រូវ​ប្រកួត​មិត្តភាព ២ប្រកួត​ទៀត ជាមួយ​ទីម័រ​ខាងកើត និង​សិង្ហបុរី ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFF Suzuki Cup 2018៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;