វៀតណាម បញ្ជាទិញសព្វាវុធដែលមានតម្លៃជាង ១ពាន់លានដុល្លារ ពីរុស្ស៊ី
- 2018-09-10 23:54:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាម បញ្ជាទិញសព្វាវុធដែលមានតម្លៃជាង ១ពាន់លានដុល្លារ ពីរុស្ស៊ី
ចន្លោះមិនឃើញ
រដ្ឋាភិបាលវៀតណាម បានបញ្ជាទិញសព្វាវុធ និងសេវាកម្មយោធាមួយចំនួនពីប្រទេសរុស្ស៊ី ក្នុងតម្លៃច្រើនជាង ១ពាន់លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី TASS កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។
ដំណឹងនៃការបញ្ជាទិញនេះ ធ្វើឡើងអំឡុងពេលទស្សនកិច្ចរបស់លោក Nguyen Phu Trong អគ្គលេខាធិការគណបក្សកុម្មុយនិស្ដវៀតណាម នៅក្នុងប្រទេសរុស្ស៊ី កាលពីសប្ដាហ៍មុន។ យ៉ាងណាមិញ ព័ត៌មានលម្អិតនៃការទិញដូរមិនទាន់មានការបង្ហើបឲ្យដឹងនោះទេ។
សារព័ត៌មាន Channel News Asia បានឲ្យដឹងថា វៀតណាម និងរុស្ស៊ី មានទំនាក់ទំនងជិតស្និទ្ធគ្នាជាច្រើនទសវត្សមកហើយ។ រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់អាវុធធំបំផុតរបស់វៀតណាម ហើយបច្ចុប្បន្នក្រុមហ៊ុនរុស្ស៊ីមួយចំនួនកំពុងរៀបចំគម្រោងថាមពលជាច្រើននៅក្នុងប្រទេសវៀតណាម។ សព្វាវុធយោធាដែលវៀតណាមទើបតែទិញរុស្ស៊ីកាលពីពេលថ្មីៗកន្លងទៅ មានដូចជា នាវាមុជទឹក៦គ្រឿង នាវាចម្បាំងប្រមាណជា៤-៥គ្រឿង និងយន្តហោះចម្បាំងមួយចំនួន។
វៀតណាមគឺជាអ្នកនាំចូលអាវុធយោធាយ៉ាងសកម្មបំផុតមួយនៅក្នុងពិភពលោក នាប៉ុន្មានឆ្នាំចុងក្រោយ ខណៈដែលប្រទេសនេះកំពុងកើនកម្ដៅនយោបាយជាមួយចិន ជុំវិញរឿងដណ្ដើមដែនដីសមុទ្រចិនខាងត្បូង