ពន្ធដារបញ្ជាក់ពីចំណូលពន្ធដែលប្រមូលបាននៅខែសីហា ឆ្នាំ២០១៨
- 2018-09-11 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពន្ធដារបញ្ជាក់ពីចំណូលពន្ធដែលប្រមូលបាននៅខែសីហា ឆ្នាំ២០១៨
ចន្លោះមិនឃើញ
ក្នុងខែសីហា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលផលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ៥៨៧,៦៣ពាន់លានរៀល (ប្រមាណជា ១៤៦,៩១លានដុល្លារ) ស្មើនឹង ៧,៦៤% នៃផែនការច្បាប់ឆ្នាំ២០១៨។ នេះបើយោងសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា។
ពន្ធដារ បញ្ជាក់ថា បើប្រៀបធៀបនឹងចំណូលកាលពីខែសីហា ឆ្នាំមុន ឃើញថា ការប្រមូលពន្ធ-អាករក្នុងខែសីហា ឆ្នាំនេះ កើនឡើងចំនួន ៧៤,២៧ពាន់លានរៀល (ប្រមាណ ១៨,៥៧លានដុល្លារ) ស្មើនឹងកំណើន ១៤,៤៧%។
ចំណូលសរុបនារយៈពេល ៨ខែ ដើមឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៦០១៣,២ពាន់លានរៀល (ប្រមាណជា ១៥០៣,២៩លានដុល្លារ) ស្មើនឹង ៧៨,១៥% នៃផែនការច្បាប់កំណត់៕