Honda បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​បរិយាកាស​ក្នុង​ការ​ប្រកួត​ដំបូង​ក្នុង​នាម​ជា​អ្នក​ដឹកនាំ

  • 2018-09-11 02:10:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​និយាយ​ថា លោក​ពេញ​ចិត្ត​នឹង​បរិយាកាស នៅ​ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី ដែល​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃ​ទី១០ ខែ​កញ្ញា ឆ្នាំ​២០១៨។ ពិសេស កីឡាករ​របស់​លោក បង្ហាញ​ពី​ការ​ចង់​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​របស់​ពួកគេ។

Honda និងលោក Felix គ្រូបង្វឹក នៅក្នុងការប្រកួតរវាងកម្ពុជា ទល់នឹង​ ម៉ាឡេស៊ី កាលពីថ្ងៃទី១១ ខែកញ្ញា
ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការ​ប្រកួត អ្នកចាត់ការ​សញ្ជាតិ​ជប៉ុន បាន​ឲ្យដឹង​ទៀត​ថា កូន​ក្រុម​របស់​លោក ពិតជា​បាន​ធ្វើ​តាម​អ្វី​ដែល​លោក​ធ្លាប់​បាន​ប្រាប់​ពួកគេ មុន​ការ​ប្រកួត។ Honda បញ្ជាក់​ថា កូន​ក្រុម​របស់​លោក​ធ្វើ​បាន​ល្អ​បំផុត នៅ​ក្នុង ៣០​នាទី​ដំបូង ទោះបីជា​ទទួល​បរាជ័យ​ក្រោម​ថ្វី​ជើង​ម៉ាឡេស៊ី ដោយ​លទ្ធផល ១-៣ ក៏​ដោយ។

សូម​រំឭក​ថា ខ្សែ​ការពារ សឿយ វិសាល បាន​ស៊ុត​បញ្ចូល​ទី​ម៉ាឡេស៊ី ជួយ​ឲ្យ​កម្ពុជា នាំមុខ​មុន​នៅ​នាទី​១៨។ ប៉ុន្តែ​ចូល​ដល់​តង់ទី២ ក្រុម​ភ្ញៀវ លេង​បាន​យ៉ាង​ល្អ ដោយ​បើក​ការ​វាយបក​យក​ឈ្នះ​ម្ចាស់ផ្ទះ​វិញ បាន​ដល់​ទៅ៣​គ្រាប់ នៅ​នាទី​៦៤, ៧៤ និង​នៅ​ម៉ោង​​បន្ថែម​​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;