ជើងហោះហើរថ្មី ក្រុងព្រះសីហនុទៅកាន់ក្រុងក្វាងចូវ នឹងត្រូវបើកដំណើរការ
- 2018-09-11 02:49:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងហោះហើរថ្មី ក្រុងព្រះសីហនុទៅកាន់ក្រុងក្វាងចូវ នឹងត្រូវបើកដំណើរការ
ចន្លោះមិនឃើញ
ក្រុមហ៊ុន ជេស៊ី (ខេមបូឌា) អ៊ិនធើណេសិនណល អ៊ែរឡាញ (JC Airlines) នឹងបើកដំណើរការជើងហោះ ហើរថ្មីមួយពី ក្រុងព្រះសីហនុ ទៅកាន់ ទីក្រុងក្វាងចូវ ដោយចេញដំណើរជារៀងរាល់ថ្ងៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។
បើតាមការបញ្ជាក់ពី តំណាងក្រុមហ៊ុនខាងលើ បានបន្ដទៀតថា សម្រាប់ពេលវេលាហោះហើរចេញដំណើរពីក្រុង ព្រះសីហនុទៅកាន់ទីក្រុងក្វាងចូវ នឹងត្រូវធ្វើប្រតិបត្តិការហោះហើរ ជារៀងរាល់ថ្ងៃ ទៅតាមកាលវិភាគកំណត់របស់ក្រុមហ៊ុន។ ចំណែកការចេញដំណើរពីទីក្រុងក្វាងចូវ មកកាន់ក្រុង ព្រះសីហនុ គឺចេញដំណើរនៅម៉ោង៣:២៥នាទីជារៀងរាល់ថ្ងៃ។ ការបើកដំណើរការគោលដៅថ្មីនេះ បានធ្វើឲ្យចំនួនជើងហោះហើររបស់ក្រុមហ៊ុន JC Airlines បានកើនឡើងដល់ ២៩ជើង ក្នុងមួយសប្តាហ៍ ហើយខេត្តព្រះសីហនុ គឺជាគោលដៅទី១២ហើយដែល JC Airlines ធ្វើប្រតិបត្តិការហោះហើរទៅកាន់ចិនដីគោក។
សូមបញ្ជាក់ថា ក្រុមហ៊ុន JC Airlines បាន ចាប់ផ្តើមបើកដំណើរការហោះហើរលើកដំបូងរបស់ខ្លួនចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ហើយមកដល់ពេលនេះគឺមានយន្តហោះចំនួន ៥គ្រឿង ប្រភេទ Airbus 320 ៕
រូបថត៖ AKP