អាមេរិក​យល់ព្រម​លក់​យន្តហោះ​ចម្បាំង​តម្លៃ ៣​ពាន់​លាន​ដុល្លារ​ឲ្យ​ទៅ​ជប៉ុន

  • 2018-09-11 03:22:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​យល់​ព្រម​ការ​លក់​យន្តហោះ​ចម្បាំង​ចំនួន ៩​គ្រឿង ម៉ាក E-2D Hawkeye ដែល​មាន​តម្លៃ​សរុប​ប្រមាណ​ជា ៣,១៣៥​ពាន់​លាន​ដុល្លារ​ឲ្យ​ទៅ​ប្រទេស​ជប៉ុន។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​មន្ទីរ​បញ្ចកោណ Pentagon កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨។

Pentagon បញ្ជាក់​ថា ជប៉ុន​នឹង​ប្រើ​យន្តហោះ​ចម្បាំង​ទាំង​នោះ ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​ដែន​អាកាស និង​សកម្មភាព​នាវាចរណ៍​នៅ​តំបន់​ប៉ាស៊ីហ្វិក ព្រម​ទាំងជា​ការ​បង្កើន​ចំនួន​បន្ថែម​​ទៀត​ពី​លើ​ការ​ប្រើប្រាស់​យន្តហោះ E-2C Hawkeye៕

យន្តហោះ​ចម្បាំង E-2D Hawkeye (រូបភាព៖ Northrop Grumman Corporation)

ប្រភព៖ Reuters ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;