អាមេរិកគំរាមចាប់ខ្លួនចៅក្រមតុលាការព្រហ្មទណ្ឌអន្ដរជាតិ ដែលហ៊ានស៊ើបលើពលរដ្ឋអាមេរិក
- 2018-09-11 03:26:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិកគំរាមចាប់ខ្លួនចៅក្រមតុលាការព្រហ្មទណ្ឌអន្ដរជាតិ ដែលហ៊ានស៊ើបលើពលរដ្ឋអាមេរិក
ចន្លោះមិនឃើញ
សហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែកញ្ញា ២០១៨ ម្សិលមិញ បានគំរាមចាប់ខ្លួន និងដាក់ទណ្ឌកម្មលើចៅក្រម និងមន្រ្តីនានារបស់តុលាការព្រហ្មទណ្ឌអន្ដរជាតិ ប្រសិនបើមានការចោទប្រកាន់ជនជាតិអាមេរិកណាមួយ ពាក់ព័ន្ធនឹងឧក្រឹដ្ឋកម្មសង្រ្គាមនៅប្រទេសអាហ្វហ្គានីស្ថាន។
លោកសង្គត់ធ្ងន់ថា "ប្រសិនបើតុលាការមកស៊ើបអង្កេតយើង អ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់យើង យើងនឹងមិនអង្គុយស្ងៀមនោះទេ"។
លោកថា អាមេរិកបានរៀបចំទណ្ឌកម្ម និងការចោទប្រកាន់នានាលើមន្រ្តីតុលាការ ប្រសិនបើពួកគេដំណើរការស៊ើបអង្កេតលើជនជាតិអាមេរិកណាមួយ។ "យើងនឹងដាក់បម្រាមលើចៅក្រម និងរដ្ឋអាជ្ញានានា មិនឲ្យចូលទឹកដីអាមេរិកនោះទេ។ យើងនឹងដាក់ទណ្ឌកម្មលើប្រាក់របស់ពួកគេនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិក ហើយយើងនឹងកាត់ទោសពួកគេនៅក្នុងប្រព័ន្ធព្រហ្មទណ្ឌអាមេរិក”។ លោកទីប្រឹក្សាសន្ដិសុខអាមេរិកបន្ថែម។
លោកបញ្ជាក់ទៀតថា “យើងនឹងធ្វើដូចគ្នា សម្រាប់ក្រុមហ៊ុន ឬរដ្ឋនានា ដែលជំរុញឲ្យមានការស៊ើបអង្កេតណាមួយលើពលរដ្ឋអាមេរិក”៕