ទេសចរ១០ប្រទេស មកកាន់កម្ពុជាច្រើនជាងគេ នៅឆ្នាំ២០១៨
- 2018-09-11 03:32:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទេសចរ១០ប្រទេស មកកាន់កម្ពុជាច្រើនជាងគេ នៅឆ្នាំ២០១៨
ចន្លោះមិនឃើញ
យោងតាមរបាយការណ៍ទេសចរណ៍ក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៨ (មករា-កក្កដា) បានឲ្យដឹងថា ទេសចរអន្តរជាតិប្រមាណជា ៣,៤លាននាក់ បានធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ ទេសចរ១០ប្រទេស មានចំនួនច្រើនជាងគេ។
១- ចិន៖ ជាង ១លាននាក់
២- វៀតណាម៖ ជាង ៤៥ម៉ឺននាក់
៣- ឡាវ៖ ជាង ២២ម៉ឺននាក់
៤- កូរ៉េខាងត្បូង៖ ជាង ១៩ម៉ឺននាក់
៥- ថៃ៖ ជាង ១៨ម៉ឺននាក់
៦- អាមេរិក៖ ជាង ១៥ម៉ឺននាក់
៧- ជប៉ុន៖ ជាង ១១ម៉ឺននាក់
៨- ម៉ាឡេស៊ី៖ ជិត ១០ម៉ឺននាក់
៩- បារាំង៖ ប្រហែល ៩៨០០០នាក់
១០- ចក្រភពអង់គ្លេស៖ ប្រហែល ៩៧០០០នាក់
សូមជម្រាបថា កាលពីឆ្នាំ២០១៧ ទេសចរអន្តរជាតិប្រមាណ ៥,៨លាននាក់ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ ក្នុងនោះ ចិន ឈរលំដាប់លេខ១, វៀតណាមលេខ២, ឡាវ លេខ៣, កូរ៉េខាងត្បូងលេខ៤, ថៃលេខ៥, អាមេរិកលេខ៦, ជប៉ុនលេខ៧, ចក្រភពអង់គ្លេសលេខ៨, បារាំងលេខ៩ និង ម៉ាឡេស៊ីលេខ១០៕