ស្វែងយល់​ពី​ អត្ថន័យ​និមិត្ត​សញ្ញា​ថ្មី​ខេត្ត​កោះកុង

  • 2018-09-11 04:32:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​មហាផ្ទៃ បាន​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​និមិត្ត​សញ្ញា​ខេត្ត​កោះកុង។ នេះ​បើ​តាម​យោង​តាម​លិខិត​ប្រកាស ស្ដីពី ការ​បង្កើត និង​ដាក់ឲ្យ​ប្រើប្រាស់​នូវ​និមិត្តសញ្ញា​ខេត្ត​កោះកុង ចុះ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៨។

និមិត្ត​សញ្ញា​ខេត្ត​កោះកុង មាន​រាង និង​រូបរាង​ដែល​ត្រូវ​បាន​កំណត់​ដូច​ខាង​ក្រោម៖

  • មានរាងមូល

  • រង្វង់ពណ៌បៃតងខាងក្រៅ៖ តំណាងឲ្យធនធានព្រៃឈើរបស់ខេត្ត

  • រង្វង់ពណ៌ខៀវខ្ចី ឬពណ៌ផ្ទៃមេឃ៖ តំណាងឲ្យធនធានទឹករបស់ខេត្ត

  • រង្វង់ពណ៌ស៖ តំណាងឲ្យខ្យល់បរិសុទ្ធក្នុងខេត្តកោះកុង

  • រូបភ្នំ៖ តំណាងឲ្យកោះ ភ្នំនានា និងធនធានរ៉ែរបស់ខេត្ត

  • រូបបង្គោលភ្លើង៖ តំណាងឲ្យប្រភពថាមពលវារីអគ្គិសនីរបស់ខេត្ត

  • រូបផ្ទៃសមុទ្រ៖ តំណាងឲ្យធនធានសមុទ្រ និងក្រោមបាតសមុទ្រ

  • រូបយុថ្កា៖ តំណាងឲ្យរដ្ឋបាលទាំង៣ថ្នាក់ (ខេត្ត/ក្រុង​-ស្រុក/ឃុំ-សង្កាត់) គមនាគមន៍ផ្លូវទឹក កំពង់ផែ និងផ្លូវអាកាស

  • រូបត្រី៖ តំណាងឲ្យ​ធនធាន​ជលផល​ក្នុងសមុទ្រ

  • រូបទូក៖ តំណាងឲ្យ​ប្រជាពលរដ្ឋភាគច្រើន​ប្រកបរបរនេសាទ

  • រូបព្រៃកោងកាង៖ តំណាងឲ្យធនធានធម្មជាតិ អេកូរទេសចរណ៍ និងជីវៈចម្រុះ

  • រូបរោងចក្រ៖ តំណាងឲ្យតំបន់ឧស្សាកម្មក្នុងខេត្ត៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;