ក្រុមហ៊ុន Boeing៖ ចិននឹងទិញយន្តហោះជាង ៧ពាន់គ្រឿង ច្រើនជាងអាមេរិក
- 2018-09-11 04:49:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន Boeing៖ ចិននឹងទិញយន្តហោះជាង ៧ពាន់គ្រឿង ច្រើនជាងអាមេរិក
ចន្លោះមិនឃើញ
ក្រុមហ៊ុនអាកាសចរណ៍ចិននឹងទិញយន្តហោះ ៧៦៩០គ្រឿង ក្នុងទំហំទឹកប្រាក់ ១,២ទ្រីលានដុល្លារ ក្នុងរយៈពេល ២០ឆ្នាំខាងមុខ។ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុន Boeing នៅថ្ងៃទី១១ ខែកញ្ញា ២០១៨នេះ។
គម្រោងទិញយន្តហោះរបស់ចិននេះ គឺខ្ពស់ជាង ៦,២% បើធៀបនឹងគម្រោងទិញយន្តហោះរបស់អាមេរិក ដែលមាន ៧២៤០គ្រឿង កាលពីឆ្នាំ២០១៧ កន្លងទៅ។
ជាមួយគ្នានេះ ក្រុមហ៊ុន Boeing បញ្ជាក់ថា ចិនក៏ត្រូវការផងដែរនូវសេវាកម្មពាណិជ្ជកម្មដែលមានទំហំទឹកប្រាក់ ១,៥ទ្រីលានដុល្លារ សម្រាប់ជើងហោះហើររបស់ខ្លួន៕