តំណាងរាស្រ្ដ ៣៨រូប ដាក់ពាក្យ​លាលែង​ពី​សមាជិក​សភា

  • 2018-09-11 08:23:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកតំណាងរាស្រ្ដ ៣៨រូប បាន​ដាក់​ពាក្យ​លាលែង​ពី​សមាជិក​រដ្ឋសភា នីតិកាល​ទី ៦។ នេះ​បើយោង​តាម​លិខិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ផ្ញើ​ជូន​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត កាលពី​ថ្ងៃ​ទី១០ ខែកញ្ញា​ម្សិលមិញនេះ។ អ្នកតំណាងរាស្រ្ដ​ដែល​លាឈប់​ គឺ​ជា​សមាជិក​រាជរដ្ឋាភិបាល ដែល​មាន​ឋានៈ​ជា​ទេសរដ្ឋមន្រ្ដី និង​រដ្ឋមន្រ្ដី រួម​ទាំង​រដ្ឋលេខាធិការ​​ផងដែរ។

នៅ​ក្នុង​លិខិត​ដដែល​នោះ ក៏​បាន​បញ្ជាក់​ឈ្មោះ​អ្នក​តំណាងរាស្រ្ដ​ថ្មី ដែល​ត្រូវ​ជំនួស​តំណាងរាស្រ្ដ​ដែល​លាឈប់ផងដែរ ពោល​គឺ​ជា​បេក្ខជន​ដែល​ឈរ​ឈ្មោះ​បន្ទាប់​នៅ​ក្នុង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត ដូច​តាម​ច្បាប់​ស្ដីពីការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ​ ត្រង់​ចំណុច "គ" ដែល​បាន​ចែងថា ប្រសិន​បើ​ក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត មាន​អ្នក​ជាប់ឆ្នោតលាលែង នោះ​បេក្ខជន​ដែល​មាន​ឈ្មោះ​បន្ទាប់​ នឹង​ត្រូវ​បាន​ប្រកាស​ថា ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ដ​របស់​សាមី​គណបក្ស​នយោបាយ។

អ្នកតំណាងរាស្រ្ដ​ដែល​បាន​សុំ​លាឈប់​ ទាំង​ ៣៨រូប មាន​ដូចខាងក្រោម៖

១. លោក អង្គ វង្សវឌ្ឍានា លាឈប់​ពី​សមាជិក​រដ្ឋសភា មណ្ឌល​ខេត្ត​បាត់ដំបង ជំនួស​វិញ​ដោយ​បេក្ខជន​បម្រុង​លេខ​រៀង​ទី១ ​លោក ភូ ពុយ

២. លោក សក់ សេដ្ឋា លាឈប់​ពី​សមាជិករដ្ខសភា មណ្ឌលខេត្ត​បាត់ដំបង

៣. លោក ខៀវ កាញារីទ្ធ លាឈប់​ពី​សមាជិក​សភា មណ្ឌល​ខេត្ត​កំពង់ចាម

៤. លោក ហង់ជួន ណារ៉ុន លាឈប់​ពីសមាជិក​សភា មណ្ឌល​ខេត្ត​កំពង់ចាម

៥. លោក វ៉េង សាខុន លាឈប់​ពី​សមាជិក​សភា មណ្ឌល​ខេត្ត​កំពង់ចាម

៦. លោក ប៉ាន សូរស័ក្តិ លាឈប់​ពីសមាជិក​សភា មណ្ឌល​ខេត្ត​កំពង់ចាម

៧. លោក លូ គឹមឈន់ លាឈប់​ពី​សមាជិក​សភា មណ្ឌល​ខេត្ត​កំពង់ចាម

៨. លោក អ៊ុក រ៉ាប៊ុន លាឈប់​ពីសមាជិក​សភា មណ្ឌលខេត្ត​កំពង់ឆ្នាំង

៩. លោក ត្រាំ អ៊ីវតឹក លាឈប់​ពីសមាជិក​សភា មណ្ឌលខេត្តកំពង់ឆ្នាំង

១០. លោក ឆាយ ថន លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តកំពង់ស្ពឺ

១១. លោកស្រី ខេង សំរ៉ាដា លាឈប់​ពីសមាជិក​សភា មណ្ឌលខេត្តកំពង់ស្ពឺ

១២. លោក រិន វីរៈ លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តកំពង់ស្ពឺ ១៣. លោក ថោង ខុន លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តកំពង់ធំ ១៤. លោក លឹម គានហោ លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តកណ្ដាល ១៥. លោក ស៊ុន ចាន់ថុល លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តកណ្ដាល ១៦. លោក សុខ ចិន្ដាសោភា លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តកណ្ដាល ១៧. លោក រង្សី វិស្សុត លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តកណ្ដាល ១៨. លោក ហ្សាការីយ៉ា អាដាម លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តកណ្ដាល ១៩. លោក ពេជ្រ ប៊ុនធិន លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តក្រចេះ ២០. លោក អ៊ិត សំហេង លាឈប់​​ពីសមាជិក​សភា មណ្ឌលរាជធានី​ភ្នំពេញ ២១. លោក ម៉ម ប៊ុនហេង លាឈប់​​ពីសមាជិក​សភា មណ្ឌលរាជធានីភ្នំពេញ ២២. លោកស្រី អ៊ឹង កន្ថាផាវី លាឈប់​​ពីសមាជិក​សភា មណ្ឌលរាជធានី​ភ្នំពេញ ២៣. លោក អូស្មាន ហាស្សាន់ លាឈប់​​ពីសមាជិក​សភា មណ្ឌលរាជធានី​ភ្នំពេញ ២៤. លោក ព្រុំ សុខា លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តព្រៃវែង ២៥. លោក ស សុខា លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តព្រៃវែង ២៦. លោក ញឹម វណ្ណដា លាឈប់​ពី​សមាជិក​សភា មណ្ឌលខេត្តព្រៃវែង ២៧. លោក ហ៊ី បាវី លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តព្រៃវែង ២៨. លោក ស្បោង សារ៉ាត លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តព្រៃវែង ២៩. លោក ស៊ុយ សែម លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តពោធិ៍សាត់ ៣០. លោក កែវ រតនៈ លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តពោធិ៍សាត់ ៣១. លោក ទី នរិន្ទ លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តពោធិ៍សាត់ ៣២. លោក ប៉ុល សារឿន លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តព្រះសីហនុ ៣៣. លោក កឹម ស៊ីថន លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តព្រះសីហនុ ៣៤. លោក សុខ ផេង លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តតាកែវ ៣៥. លោក ចម ប្រសិទ្ធ លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តកែប ៣៦. លោក គន់ គីម លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តឧត្តរមានជ័យ ៣៧. លោក វង សូត លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តត្បូងឃ្មុំ ៣៨. លោក សាយ សំអាល់ លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តត្បូងឃ្មុំ

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;