រុស្ស៊ី និងចិន ត្រៀមរៀបចំគម្រោងវិនិយោគរួមគ្នាតម្លៃមិនតិចជាង ១០០ពាន់លានដុល្លារ
- 2018-09-11 06:51:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រុស្ស៊ី និងចិន ត្រៀមរៀបចំគម្រោងវិនិយោគរួមគ្នាតម្លៃមិនតិចជាង ១០០ពាន់លានដុល្លារ
ចន្លោះមិនឃើញ
គម្រោងវិនិយោគចំនួន ៧៣ ដែលមានតម្លៃជាង ១០០ពាន់លានដុល្លារ នឹងត្រូវបង្កើតឡើងរួមគ្នាដោយក្រុមហ៊ុនរុស្ស៊ី និងចិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។
គម្រោងនេះ ធ្វើឡើងដោយគណៈកម្មាធិការប្រឹក្សាពាណិជ្ជកម្មរុស្ស៊ី-ចិន ដែលមានអ្នកតំណាងមិនតិចជាង ១៥០នាក់មកពីក្រុមហ៊ុនធំៗរបស់រុស្ស៊ី និងចិន នៅក្នុងវេទិកាសេដ្ឋកិច្ចភាគខាងកើត ប្រចាំឆ្នាំ ដែលកំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុង Vladivostok ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា ឆ្នាំ២០១៨។
កិច្ចសហការរវាងរុស្ស៊ី និងចិន ឆ្លុះបញ្ចាំងពីការប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចឲ្យបាននូវស្ថិរភាពសេដ្ឋកិច្ច ប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ រដ្ឋាភិបាលប្រទេសទាំង២ ធ្លាប់មានទំនាក់ទំនងរកាំរកូសនឹងគ្នា ប៉ុន្តែនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៊ី និងចិន បានស្វះស្វែងផ្សារភ្ជាប់ចំណងមិត្តភាពនឹងគ្នាយ៉ាងជិតស្និទ្ធជាសាធារណៈទៅវិញ៕