តើចិនបញ្ជូនកងទ័ព និងសព្វាវុធចំនួនប៉ុន្មានទៅចូលរួមសមយុទ្ធយោធាជាមួយរុស្ស៊ី?
- 2018-09-12 00:29:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើចិនបញ្ជូនកងទ័ព និងសព្វាវុធចំនួនប៉ុន្មានទៅចូលរួមសមយុទ្ធយោធាជាមួយរុស្ស៊ី?
ចន្លោះមិនឃើញ
សមយុទ្ធយុទ្ធសាស្រ្តយោធា Vostok-2018 របស់ប្រទេសរុស្ស៊ី បានចាប់ផ្ដើមហើយ កាលពីថ្ងៃទី១១ ខែកញ្ញា ២០១៨ ម្សិលមិញ ដែលមានកងទ័ពរុស្ស៊ីប្រមាណ ៣០ម៉ឺននាក់ និងសព្វាវុធប្រមាណ ៣៧០០០គ្រឿងចូលរួម។
សមយុទ្ធនេះ ក៏មានការចូលរួមពីកងទ័ពចិនចំនួន ៣២០០នាក់ រួមជាមួយគ្រឿងចក្រយោធាចំនួន ១០០០គ្រឿង យន្តហោះយោធា និងឧទ្ធម្ភាគចក្រប្រមាណ ៨០គ្រឿងផងដែរ។ សព្វាវុធចិនត្រូវបានដឹកតាមផ្លូវរថភ្លើងទៅកាន់ប្រទេសរុស្ស៊ី ដោយប្រើរថភ្លើងចំនួន ២៨ខ្សែ។ ហើយនេះក៏ជាលើកទីមួយដែរ ដែលប្រទេសចិនបានបញ្ជូនកងទ័ព និងសព្វាវុធដ៏ច្រើនបំផុត ទៅចូលរួមសមយុទ្ធយោធានៅក្រៅប្រទេស។
បើតាមការលើកឡើងរបស់លោក Sergei Shoigu រដ្ឋមន្រ្តីការពាររុស្ស៊ី ទំហំនៃការសមយុទ្ធយោធានេះ គឺស្រដៀងនឹងទំហំនៃការធ្វើសមយុទ្ធរបស់អតីតសហភាពសូវៀត កាលពីខែកញ្ញា ឆ្នាំ១៩៨១ដែរ ហៅថា "Zapad-81 ឬ West 81"។ ប៉ុន្តែក្នុងផ្នែកខ្លះ សមយុទ្ធឆ្នាំនេះ គឺធំជាងសមយុទ្ធក្នុងឆ្នាំ ១៩៨១ ទៅទៀត។
សមយុទ្ធនេះគឺធ្វើឡើងក្នុងរូបភាពជាសង្គ្រាមទ្រង់ទ្រាយធំ នៅភាគខាងកើតប្រទេសរុស្ស៊ី ដើម្បីត្រៀមទប់ទល់នឹងសកម្មភាពអមិត្ត និងការឈ្លានពានទៅលើប្រទេសនេះ៕