នាវាទ័ពជើងទឹកកូរ៉េ ចូលចតកំពង់ផែវៀតណាម ហើយគ្រោងនឹងធ្វើសមយុទ្ធរួមគ្នា
- 2018-09-12 02:38:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាវាទ័ពជើងទឹកកូរ៉េ ចូលចតកំពង់ផែវៀតណាម ហើយគ្រោងនឹងធ្វើសមយុទ្ធរួមគ្នា
ចន្លោះមិនឃើញ
នាវា Munmu របស់កងទ័ពជើងទឹកកូរ៉េខាងត្បូង បានចូលចតក្នុងកំពង់ផែក្រុងដាណាង ប្រទេសវៀតណាម កាលពីថ្ងៃទី១១ កញ្ញា ២០១៨ ដើម្បីបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃក្នុងប្រទេសនេះ។ ការធ្វើទស្សនកិច្ចរបស់ទ័ពកូរ៉េខាងត្បូងនេះ គឺក្នុងគោលបំណងជំរុញទំនាក់ទំនងរវាងកងទ័ពជើងទឹកនៃប្រទេសទាំង២។
គួររំលឹកថា កាលពីឆ្នាំមុន នាវារបស់កងទ័ពកូរ៉េខាងត្បូងចំនួន ២គ្រឿង ក៏បានធ្វើដំណើរទៅក្រុងដាណាងផងដែរ ដើម្បីប្រារព្ធខួប២៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២៕