អាមេរិក បញ្ជាក់ទឹកលុយដែលចាយលើសង្គ្រាម ក្រោយព្រឹត្តិការណ៍ ១១ កញ្ញា ២០០១
- 2018-09-12 02:50:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក បញ្ជាក់ទឹកលុយដែលចាយលើសង្គ្រាម ក្រោយព្រឹត្តិការណ៍ ១១ កញ្ញា ២០០១
ចន្លោះមិនឃើញ
ទឹកប្រាក់ចំនួនជាង ១,៥ទ្រីលានដុល្លារ ត្រូវបានសហរដ្ឋអាមេរិកចំណាយទៅលើសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងស៊ីរី គិតចាប់តាំងពីព្រឹត្តិការណ៍មហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការពារជាតិអាមេរិក។
របាយការណ៍ដដែល បញ្ជាក់ថា ទឹកប្រាក់ទាំងនោះបានផ្គត់ផ្គង់ទៅលើថ្លៃហ្វឹកហាត់ សម្ភារៈប្រើប្រាស់ ថ្លៃជួសជុលសព្វាវុធ អាហារ សម្លៀកបំពាក់ សេវាកម្មសុខភាព និងប្រាក់ខែកងទ័ព។
បច្ចុប្បន្ន ប្រតិបត្តិការយោធាអាមេរិកចម្បងៗ ដែលកំពុងដំណើរការ មានចំនួន ៣ ដូចជា ប្រតិបត្តិការ Freedom Sentinel នៅអាហ្វហ្គានីស្ថាន ប្រតិបត្តិការ Inherent Resolve នៅស៊ីរី និងអ៊ីរ៉ាក់ និងប្រតិបត្តិការ Noble Eagle នៅអាមេរិក និងកាណាដា។ ប្រតិបត្តិការយោធាទាំង៣ បានចំណាយថវិកាសរុបអស់ចំនួន ១៨៥,៥ពាន់លានដុល្លារ៕