ការ​សាងសង់​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ដំណើរការ​ដល់​ណា​ហើយ?

  • 2018-09-12 03:21:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ បាន​ឲ្យ​ដឹង​​ថា​ រហូតមក​ដល់​​ពេល​នេះ ការ​​កសាង​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ ដែល​ត្រៀម​ទទួល​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ​បាន​សម្រេច​ការ​សាងសង់​ប្រមាណ​ពី ​២០​ ទៅ​ ៣០​ភាគ​រយ​ហើយ។

លោក​បន្ត​ថា លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​នឹង​ចុះ​ពិនិត្យ​មើល​ការដ្ឋាន​សាង​សង់​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ នៅ​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា​ខាងមុខ​នេះ។

ការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ​មរតក​តេជោ​ ដែលសម្រេចបានពី ២០ ទៅ ៣០%
សូម​បញ្ជាក់​ថា ការ​កសាង​ពហុកីឡដ្ឋាន​ជាតិ​នេះ​ កំពុង​ស្ថិតក្នុង​ដំណាក់​កាល​ទី​២​ បន្ទាប់​ពី​ដំណាក់​កាល​ទី​១​​ ដែល​មាន​​អាង​ហែល​ទឹក​ និង​ Indoor Stadium (សង្វៀន​ប្រដាល់ បាល់ទះ បាល់បោះ​ជា​ដើម) ត្រូវ​បាន​កសាង​រួច​រាល់​កាល​ពី​ឆ្នាំ​២០១៧។ ការ​កសាង​ដំណាក់កាល​ទី២​នេះ (ទីលាន​បាល់ទាត់) គ្រោងនឹង​បញ្ចប់​នៅ​ឆ្នាំ ២០២០។ ហើយ​បន្ទាប់ពី​ចប់​ដំណាក់កាល​ទី២ ទើប​ចាប់ផ្ដើម​ដំណាក់កាល​ទី៣។
អាងហែលទឹក ដែលត្រូវបានបញ្ចប់ការសាងសង់ក្នុងដំណាក់កាលទី១

សូម​បញ្ជាក់​ថា ពហុកីឡដ្ឋាន​ជាតិថ្មី​នេះ ត្រូវបាន​កសាងឡើង​ក្រោម​ជំនួយ​ឥតសំណង​របស់​ចិន ចំនួន​ប្រមាណ ១៥៧លាន​ដុល្លារ លើផ្ទៃដី ៨៥​ហិកតា ក្នុង​សង្កាត់​បាក់ខែង ខណ្ឌ​ជ្រោយចង្វារ (ផ្លូវលី​យ៉ុងផាត់)៕

ប្រភព៖ Sabay News អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី
;