រុស្ស៊ី ចិន យល់ព្រមគ្នាកាត់បន្ថយការប្រើដុល្លារនៅក្នុងជំនួញ
- 2018-09-12 03:48:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រុស្ស៊ី ចិន យល់ព្រមគ្នាកាត់បន្ថយការប្រើដុល្លារនៅក្នុងជំនួញ
ចន្លោះមិនឃើញ
លោក វ៉្លាឌឺមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រកាសថា រដ្ឋាភិបាលក្រុងមូស្គូ និងរដ្ឋាភិបាលក្រុងប៉េកាំង នឹងប្រើប្រាស់រូបិយប័ណ្ណជាតិនៅក្នុងពាណិជ្ជកម្មទ្វេភាគីឲ្យបានច្រើនជាងការប្រើប្រាស់លុយដុល្លារអាមេរិក។
"ភាគីរុស្ស៊ី និងចិន បានបញ្ជាក់ពីចំណាប់អារម្មណ៍របស់ពួកគេនៅក្នុងការប្រើប្រាស់រូបិយប័ណ្ណជាតិឲ្យបានសកម្ម នៅក្នុងការទិញដូរទៅវិញទៅមក" នេះជាការថ្លែងរបស់លោក ពូទីន នៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយលោក ស៊ី ជិនពីង ប្រធានាធិបតីចិន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយជំនួបវេទិកាសេដ្ឋកិច្ចភាគខាងកើត នៅក្រុង Vladivostok ប្រទេសរុស្ស៊ី។
មេដឹកនាំរុស្ស៊ី និយាយថា ការធ្វើដូច្នេះនឹងជំរុញឲ្យសេវាកម្មធនាគារនៃប្រតិបត្តិការនាំចេញ-នាំចូលមានស្ថិរភាព ខណៈពេលនេះពិភពលោកកំពុងមានហានិភ័យទីផ្សារពាណិជ្ជកម្មសកល៕