ថ្នាក់ដឹកនាំបាល់ទាត់អឺរ៉ុប សម្រេចបង្កើតពានរង្វាន់មួយបន្ថែមទៀត
- 2018-09-12 03:54:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្នាក់ដឹកនាំបាល់ទាត់អឺរ៉ុប សម្រេចបង្កើតពានរង្វាន់មួយបន្ថែមទៀត
ចន្លោះមិនឃើញ
ប្រធានសមាគមក្លឹបអឺរ៉ុប (ECA) កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ បានបញ្ជាក់ថា សមាគមបានសម្រេចបង្កើតពានរង្វាន់ថ្មីមួយទៀត សម្រាប់ឲ្យក្លឹបធ្វើការប្រកួតប្រជែងគ្នា។ ពានរង្វាន់នេះ គឺជាពានលំដាប់ទី៣ បន្ទាប់ពី UEFA Champions League និង UEFA Europa League ។
ប្រសិនបើអាចទៅរួច ក្លឹបសរុបចំនួន ៩៦ នឹងត្រូវចូលរួមប្រកួតក្នុងពានរង្វាន់ Champions League, Europa League និងពានរង្វាន់លំដាប់ទី៣ ដែលគ្រោងនឹងបង្កើតឡើង។ នេះបើតាមការបន្ថែមរបស់ប្រធានសមាគមក្លឹបអឺរ៉ុប។
សូមជម្រាបថា ទ្វីបអឺរ៉ុប ធ្លាប់មានការប្រកួតដណ្ដើមពានរង្វាន់លំដាប់ទី៣ សម្រាប់ក្លឹប ដែលគេស្គាល់ថា Cup Winner's Cup ប៉ុន្តែកម្មវិធីប្រកួតនេះត្រូវបានលុបចោលកាលពីឆ្នាំ១៩៩៩៕