គ.ជ.ប សម្រេច​លុប​ឈ្មោះ និង​ទទួល​ស្គាល់​អ្នក​តំណាងរាស្រ្ត​ថ្មី

  • 2018-09-14 02:03:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កាលពី​ថ្ងៃទី១២​កញ្ញា បាន​សម្រេច​លុប​ឈ្មោះ និង​ទទួលស្គាល់​អ្នក​តំណាងរាស្រ្ត​ថ្មី នីតិកាល​ទី៦ តាមការ​ស្នើសុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប កាលពី​ថ្ងៃទី១៣​កញ្ញា​ម្សិលមិញ​នេះ។

ការ​សម្រេច​នេះ គឺ​ដោយ​អនុលោម​តាម​មាត្រា ១៣៩ នៃ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​ដែល​ចែង​ថា៖ «សមាជិក​រដ្ឋសភា​ត្រូវ​បាត់បង់​សមាជិក​ភាព​របស់​ខ្លួនទៅតាម​ករណី​ជាច្រើន តួយ៉ាង សាមីខ្លួន​សុំ​លាឈប់​ជា​លាយលក្ខណ៍​អក្សរ​ពី​សមាជិក​រដ្ឋសភា។ សាមី​គណបក្ស​នោះ​អាចស្នើ​ជ្រើសតាំង​សមាជិក​ថ្មី​ជំនួស ដោយ​ជ្រើសរើស​ក្នុង​ចំណោម​បេក្ខជន​ដែលមាន​ឈ្មោះ​តាម​លំដាប់​លេខរៀង​ក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៃ​មណ្ឌល​បោះឆ្នោត​របស់​សាមីខ្លួន​នោះ​មក​ជំនួស ដោយមិន​ចាំបាច់​បោះឆ្នោត​ឡើងវិញ។»

ខាងក្រោម​នេះ គឺជា​ឈ្មោះ​តំណាងរាស្រ្ត​នីតិកាល​ទី៦ ដែល​ត្រូវលុប និង​ទទួល​ស្គាល់៖

១. លោក អង្គ វង្សវឌ្ឍានា (រដ្ឋមន្រ្ដី​ក្រសួង​យុត្តិធម៌) លាឈប់​ពី​សមាជិក​រដ្ឋសភា មណ្ឌល​ខេត្ត​បាត់ដំបង ជំនួស​វិញ​ដោយ​ ​លោក ភូ ពុយ បេក្ខជន​បម្រុង​លេខ​រៀង​ទី ១

លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្ដី​ក្រសួង​យុត្តិធម៌
**២. លោក សក់ សេដ្ឋា** (រដ្ឋលេខាធិការក្រសួង​មហាផ្ទៃ) លាឈប់​ពី​សមាជិករដ្ខសភា មណ្ឌលខេត្ត​បាត់ដំបង ជំនួស​វិញ​ដោយ​ **លោក សៀង ស៊ុតថង** បេក្ខជន​បម្រុង​លេខ​រៀង​ទី ៣ (លោក នឹម ថូត បេក្ខជន​បម្រុង​លេខ​រៀង​ទី២ បាន​លាឈប់​ពី​បញ្ជី​បេក្ខជន)
លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួង​មហាផ្ទៃ

៣. លោក ខៀវ កាញារីទ្ធ (រដ្ឋមន្រ្ដី​ក្រសួង​ព័ត៌មាន) លាឈប់​ពី​សមាជិក​សភា មណ្ឌល​ខេត្ត​កំពង់ចាម ជំនួស​វិញ​ដោយ លោក ម៉ា ឈឿន បេក្ខជន​បម្រុង​លេខ​រៀង​ទី១

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដី​ក្រសួង​ព័ត៌មាន

៤. លោក ហង់ជួន ណារ៉ុន (រដ្ឋមន្រ្ដី​ក្រសួង​អប់រំ យុវជន និងកីឡា) លាឈប់​ពីសមាជិក​សភា មណ្ឌល​ខេត្ត​កំពង់ចាម ជំនួស​វិញ​ដោយ លោក អ៊ុំ សំអុល បេក្ខជន​បម្រុង​លេខ​រៀង​ទី២

លោក ហង់ជួន ណារ៉ុន

៥. លោក វ៉េង សាខុន (រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) លាឈប់​ពី​សមាជិក​សភា មណ្ឌល​ខេត្ត​កំពង់ចាម ជំនួស​វិញ​ដោយ លោកស្រី ស្រី គឹមឆយ បេក្ខជន​បម្រុង​លេខ​រៀង​ទី ៥ (បេក្ខជន​បម្រុង​លេខ​រៀង​ទី៣ លោក អ៊ុច បូររិទ្ធ និង​បេក្ខជន​បម្រុង​លេខ​រៀងទី៤ លោក ជូន យិនស៊ីន បាន​លាឈប់​ពី​បញ្ជី​បេក្ខជន)

លោក វ៉េង សាខុន** រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

៦. លោក ប៉ាន សូរស័ក្តិ (រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម) លាឈប់​ពីសមាជិក​សភា មណ្ឌល​ខេត្ត​កំពង់ចាម ជំនួស​វិញ​ដោយ លោកស្រី ខុង ស៊ុនអេង បេក្ខជន​បម្រុង​លេខ​រៀង​ទី ៥ (បេក្ខជន​បម្រុង​លេខ​រៀង​ទី ៦ លោក ណៅ ធួក បាន​លាឈប់​ពី​បញ្ជី​បេក្ខជន)

៧. លោក លូ គឹមឈន់ លាឈប់​ពី​សមាជិក​សភា មណ្ឌល​ខេត្ត​កំពង់ចាម ជំនួស​វិញ​ដោយ​ លោកស្រី កុល ធារិន បេក្ខជន​បម្រុង​លេខ​រៀង​ទី៨

៨. លោក អ៊ុក រ៉ាប៊ុន (រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ) លាឈប់​ពីសមាជិក​សភា មណ្ឌលខេត្ត​កំពង់ឆ្នាំង ជំនួស​វិញដោយ លោកស្រី កែ ច័ន្ទមុនី បេក្ខជនបម្រុង​លេខរៀង​ទី១

លោក អ៊ុក រ៉ាប៊ុន

៩. លោក ត្រាំ អ៊ីវតឹក (រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍) លាឈប់​ពីសមាជិក​សភា មណ្ឌលខេត្តកំពង់ឆ្នាំង ជំនួស​វិញដោយ លោក ឌួង សុវ៉ាង បេក្ខជន​បម្រុង​លេខ​រៀង​ទី២

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

១០. លោក ឆាយ ថន (ទេសរដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដី​ក្រសួង​ផែនការ) លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តកំពង់ស្ពឺ ជំនួស​វិញដោយ លោក អ៊ូ សំអូន បេក្ខជនបម្រុងលេខ​រៀង​ទី១

លោក ឆាយ ថន រដ្ឋមន្រ្ដី​ក្រសួង​ផែនការ

១១. លោកស្រី ខេង សំរ៉ាដា (រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី) លាឈប់​ពីសមាជិក​សភា មណ្ឌលខេត្តកំពង់ស្ពឺ ជំនួស​វិញដោយ លោក សំ រិទ្ធី បេក្ខជន​បម្រុង​លេខ​រៀង​ទី២

១២. លោក រិន វីរៈ (រដ្ឋលេខាធិការ​ក្រសួង​ផែនការ) លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តកំពង់ស្ពឺ ជំនួស​វិញដោយ លោក ជួន វន បេក្ខជនបម្រុង​លេខ​រៀង​ទី៣

១៣. លោក ថោង ខុន (រដ្ឋមន្រ្ដី​ក្រសួង​ទេសចរណ៍) លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តកំពង់ធំ ជំនួស​វិញដោយ លោកស្រី លឹម ផល្លា បេក្ខជន​បម្រុង​លេខ​រៀង​ទី១

លោក ថោង ខុន រដ្ឋមន្រ្ដី​ក្រសួង​ទេសចរណ៍

១៤. លោក លឹម គានហោ (រដ្ឋមន្រ្ដី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម) លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តកណ្ដាល ជំនួស​វិញដោយ លោក ង៉ោ សុវណ្ណ បេក្ខជន​បម្រុង​លេខ​រៀង​ទី១

លោក លឹម គានហោ

១៥. លោក ស៊ុន ចាន់ថុល (ទេសរដ្ឋមន្រ្ដី និងជា​រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន) លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តកណ្ដាល ជំនួស​វិញដោយ លោក អ៊ុក ដាមរី បេក្ខជន​បម្រុងលេខរៀង ២

លោក ស៊ុន ចាន់ថុល

១៦. លោក សុខ ចិន្ដាសោភា (រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយករដ្ឋមន្រ្តី) លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តកណ្ដាល ជំនួស​វិញដោយ លោក សុះ មុះសិន បេក្ខជន​បម្រុង​លេខ​រៀង​ទី៣

១៧. លោក រង្សី វិស្សុត (រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ) លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តកណ្ដាល ជំនួស​វិញដោយ លោក ជឹម សុខខុន បេក្ខជនបម្រុង​លេខ​រៀង​ទី៤

១៨. លោក ហ្សាការីយ៉ា អាដាម (រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយករដ្ឋមន្រ្តី) លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តកណ្ដាល ជំនួស​វិញដោយ លោក ទី សុគន្ធ បេក្ខជន​បម្រុង​លេខ​រៀង​ទី៥

១៩. លោក ពេជ្រ ប៊ុនធិន (រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ) លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តក្រចេះ ជំនួស​វិញដោយ លោកស្រី ស៊ុន សាភឿន បេក្ខជន​បម្រុង​លេខ​រៀង​ទី១

លោក ពេជ្រ ប៊ុនធិន

២០. លោក អ៊ិត សំហេង (រដ្ឋមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ) លាឈប់​​ពីសមាជិក​សភា មណ្ឌលរាជធានី​ភ្នំពេញ ជំនួស​ដោយ លោក សួន រិនឌី បេក្ខជន​បម្រុង​លេខ​រៀង​ទី២ (លោក ម៉ប់ សារិន បេក្ខជន​បម្រុង​លេខ​រៀង​ទី១ លាលែង​ពី​បញ្ជី​បេក្ខជន)

លោក អ៊ិត សំហេង រដ្ឋមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

២១. លោក ម៉ម ប៊ុនហេង (រដ្ឋមន្រ្ដី​ក្រសួង​សុខាភិបាល) លាឈប់​​ពីសមាជិក​សភា មណ្ឌលរាជធានីភ្នំពេញ ជំនួស​វិញ​ដោយ លោក ឃុត​ ចាន់ដារ៉ា បេក្ខជន​បម្រុង​លេខ​រៀង​ទី ៥ (លោក មាន ចាន់យ៉ាដា បេក្ខជន​បម្រុង​លេខ​រៀងទី៣ និង លោក នួន ផារ័ត្ន បេក្ខជន​បម្រុង​លេខ​រៀង​ទី៤ បាន​លាលែង​ពី​បញ្ជី​បេក្ខជន)

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្ដី​ក្រសួង​សុខាភិបាល

២២. លោកស្រី អ៊ឹង កន្ថាផាវី (រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី) លាឈប់​​ពីសមាជិក​សភា មណ្ឌលរាជធានី​ភ្នំពេញ ជំនួស​វិញ​ដោយ​លោកស្រី ម៉ក់ វណ្ណស៊ីថា បេក្ខជន​បម្រុង​លេខ​រៀង​ទី៦

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី

២៣. លោក អូស្មាន ហាស្សាន់ (ទេសរដ្ឋមន្រ្ដី ទទួល​បន្ទុក​បេសកកម្ម​ពិសេស) លាឈប់​​ពីសមាជិក​សភា មណ្ឌលរាជធានី​ភ្នំពេញ ជំនួស​វិញ​ដោយ​ លោកស្រី ម៉ាណ ណាវី បេក្ខជន​បម្រុង​លេខ​រៀង​ទី៩ (លោក ហេង សួរ បេក្ខជន​បម្រុង​លេខ​រៀង​ទី៧ និង​លោក វ៉ា សុធា បេក្ខជន​បម្រុង​លេខ​រៀង​ទី៨ បាន​លាលែង​ពី​បញ្ជី​បេក្ខជន)

លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្ដី ទទួល​បន្ទុក​បេសកកម្ម​ពិសេស

២៤. លោក ព្រុំ សុខា (រដ្ឋលេខាធិការ​ក្រសួង​មុខងារ​សាធារណៈ) លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តព្រៃវែង ជំនួស​វិញដោយ លោក អាម ប៉េអា បេក្ខជន​បម្រុង​លេខ​រៀង​ទី១

២៥. លោក ស សុខា (រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​ និង​កីឡា) លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តព្រៃវែង ជំនួស​វិញដោយ លោក ទេព សាម៉ន បេក្ខជន​បម្រុង​លេខ​រៀង​ទី៣ (លោក ងិន បាណាល់ បេក្ខជន​បម្រុង​លេខ​រៀង​ទី២ បាន​លាលែង​ពីបញ្ជី​បេក្ខជន)

២៦. លោក ញឹម វណ្ណដា (ទេសរដ្ឋមន្រ្ដី ទទួល​បន្ទុក​បេសកកម្ម​ពិសេស) លាឈប់​ពី​សមាជិក​សភា មណ្ឌលខេត្តព្រៃវែង ជំនួស​វិញដោយ លោក ពេជ្រ​ ជីវ័ន បេក្ខជន​បម្រុង​លេខ​រៀង​ទី៤

លោក ញឹម វណ្ណដា ទេសរដ្ឋមន្រ្ដី ទទួល​បន្ទុក​បេសកកម្ម​ពិសេស

២៧. លោក ហ៊ី បាវី លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តព្រៃវែង ជំនួស​វិញដោយ លោក ថោង វរលក្ខណ៍ បេក្ខជន​បម្រុង​លេខ​រៀង​ទី៥

២៨. លោក ស្បោង សារ៉ាត លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តព្រៃវែង ជំនួស​វិញដោយ លោក ខៀវ ភារិទ្ធ បេក្ខជន​បម្រុង​លេខ​រៀង​ទី៦

២៩. លោក ស៊ុយ សែម (រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល) លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តពោធិ៍សាត់ ជំនួស​វិញដោយ លោក សារី កោសល្យ បេក្ខជន​បម្រុង​លេខ​រៀង​ទី១

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

៣០. លោក កែវ រតនៈ (រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយករដ្ឋមន្រ្តី) លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តពោធិ៍សាត់ ជំនួស​វិញដោយ​ លោក រ៉ូហ្វី អូស្មាន បេក្ខជន​បម្រុង​លេខ​រៀង​ទី២

៣១. លោក ទី នរិន្ទ (រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល) លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តពោធិ៍សាត់ ជំនួស​វិញដោយ លោក ខូយ សុខា បេក្ខជនបម្រុង​លេខ​រៀង​ទី៣

៣២. លោក ប៉ុល សារឿន (ទេសរដ្ឋមន្រ្ដី ទទួល​បន្ទុក​បេសកកម្ម​ពិសេស) លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តព្រះសីហនុ ជំនួស​វិញដោយ លោក នេន ម៉ាល័យ បេក្ខជន​បម្រុង​លេខ​រៀង​ទី១

លោក ប៉ុល សារឿន ទេសរដ្ឋមន្រ្ដី ទទួល​បន្ទុក​បេសកកម្ម​ពិសេស

៣៣. លោក កឹម ស៊ីថន (រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម) លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តព្រះសីហនុ ជំនួស​វិញដោយ លោក តាក វណ្ណថា បេក្ខជន​បម្រុង​លេខ​រៀង​ទី២

លោក កឹម ស៊ីថន រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម

៣៤. លោក សុខ ផេង (រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល) លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តតាកែវ ជំនួស​វិញដោយ​ លោក អ៊ិត សុខ បេក្ខជន​បម្រុង​លេខ​រៀង​ទី២ (លោក ពេជ សោភ័ន បេក្ខជន​បម្រុង​លេខ​រៀង​ទី១ បាន​លាលែង​ពី​បញ្ជី​បេក្ខជន)

លោក សុខ ផេង រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល

៣៥. លោក ចម ប្រសិទ្ធ (ទេសរដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងសិប្បកម្ម និងឧស្សាហកម្ម) លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តកែប ជំនួស​វិញដោយ លោក ងួន ប៊ៀន បេក្ខជន​បម្រុង​លេខ​រៀង​ទី១

លោក ចម ប្រសិទ្ធ រដ្ឋមន្រ្ដីក្រសួងសិប្បកម្ម និងឧស្សាហកម្ម

៣៦. លោក គន់ គីម (ទេសរដ្ឋមន្រ្ដី ទទួល​បន្ទុក​បេសកកម្ម​ពិសេស) លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តឧត្តរមានជ័យ ជំនួស​វិញ​ដោយ លោក នៅ សំ បេក្ខជន​បម្រុង​លេខ​រៀង​ទី១

លោក គន់ គីម

៣៧. លោក វង សូត (រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា) លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តត្បូងឃ្មុំ ជំនួស​វិញដោយ​ លោក យិន ប៊ុនណាង បេក្ខជន​បម្រុង​លេខ​រៀង​ទី១

លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

៣៨. លោក សាយ សំអាល់ (រដ្ឋមន្រ្ដី​ក្រសួង​បរិស្ថាន) លាឈប់​​ពីសមាជិក​សភា មណ្ឌលខេត្តត្បូងឃ្មុំ ជំនួស​វិញដោយ លោក សន សារ៉ាណា បេក្ខជន​បម្រុង​លេខ​រៀង​ទី២

លោក សាយ សំអាល់ រដ្ឋមន្រ្ដី​ក្រសួង​បរិស្ថាន

អត្ថបទ៖ សំភី

អត្ថបទថ្មី
;