ភាគីថៅកែរោងចក្រ សម្រេចដាក់តួលេខប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០១៩
- 2018-09-15 03:24:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាគីថៅកែរោងចក្រ សម្រេចដាក់តួលេខប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០១៩
ចន្លោះមិនឃើញ
និយោជក (ថៅកែរោងចក្រ) បានដាក់តួលេខចំនួន ១៧៥ដុល្លារអាមេរិក នៅក្នុងដំណើរការកិច្ចពិភាក្សាលើកទី២ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៩។ ដោយឡែក ភាគីខាងសហជីព បានស្នើសុំចំនួន ១៩២ដុល្លារ ខណៈភាគីរដ្ឋាភិបាលដាក់តួលេខ ១៧៧ដុល្លារ។
លោក ហេង សួរ បានមានប្រសាសន៍ថា ក្នុងកិច្ចពិភាក្សានេះដែរគឺភាគីសហជីពបានស្នើសុំឲ្យមានការគាំទ្រទៅលើសុខុមាលភាពរបស់កម្មករនិយោជិតបន្តទៀតការជួយផ្ដល់របបអាហារ និងថ្លៃដឹកជញ្ជូនបន្ថែមពីលើប្រាប់ឈ្នួលជាដើម។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការចរចាកំណត់ប្រាក់ឈ្នួលដល់កម្មករនិយោជិតសម្រាប់ឆ្នាំ២០១៩នេះដែរ កាលពីថ្មីៗមកនេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា លទ្ធផលការកំណត់ប្រាក់ឈ្នួលរបស់កម្មករនឹងចេញនៅមុនពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ។
ចំពោះប្រាក់ឈ្នួលគោលរបស់កម្មករនិយោជិតបច្ចុប្បន្ន គឺចំនួន ១៧០ដុល្លារ ហើយបើបូកផ្សំប្រាក់បន្ថែមម៉ោង និងអត្ថប្រយោជន៍នានា កម្មករម្នាក់ៗអាចទទូលបានប្រាក់ឈ្នួលប្រហែល ២០០ដុល្លារអាមេរិក៕
អត្ថបទទាក់ទង ភាគីសហជីពកំណត់យកតួលេខ ១៩២ដុល្លារ សម្រាប់កិច្ចចរចាប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៩