ក្រសួងអប់រំ ជូនដំណឹងពីការចែកវិញ្ញាបនបត្របណ្តោះអាសន្នជូនបេក្ខជនបាក់ឌុប
- 2018-09-16 01:10:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងអប់រំ ជូនដំណឹងពីការចែកវិញ្ញាបនបត្របណ្តោះអាសន្នជូនបេក្ខជនបាក់ឌុប
ចន្លោះមិនឃើញ
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសថា បេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង២០ សីហា ២០១៨ អាចទៅដកវិញ្ញាបនបត្របណ្តោះអាសន្នចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨។
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ តាមរយៈលិខិតជូនដំណឹងមួយដែលចុះហត្ថលេខាកាលពីថ្ងៃទី១៣កញ្ញា បានអញ្ជើញប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត ចាត់តំណាងឱ្យមកទទួលយកវិញ្ញាបនបត្រនេះ នៅនាយកដ្ឋានកិច្ចការប្រឡង ចាប់ពីថ្ងៃទី២៤ ខែកញ្ញាតទៅ ដើម្បីយកទៅចែកជូនបេក្ខជនដែលបានប្រឡងជាប់ដោយឥតគិតថ្លៃ។
អត្ថបទទាក់ទង៖
អ្នកជាប់និទ្ទេស A ឡើងដល់ជាង ៤០០នាក់ ក្រោយក្រសួងរកឃើញកំហុសបច្ចេកទេស
រកឃើញសិស្សនិទ្ទេស A លំដាប់ពិន្ទុ១០០ពេញថ្មីម្នាក់ ក្រោយប្រកាសលទ្ធផលលើកទី២