អាមេរិក​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ថៃ ដែល​ពាក់ព័ន្ធ​នឹង​អ៊ីរ៉ង់

  • 2018-09-17 02:44:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​ដាក់​ទណ្ឌ​ទៅលើ​​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​មួយ ដោយ​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​នោះ​បាន​ដឹក​ជញ្ជូន​កង​ទ័ព និង​សម្ភារៈ​របស់​ប្រទេស​អ៊ីរ៉ង់ ទៅ​​​ផ្គត់​ផ្គង់​​ឲ្យ​រដ្ឋាភិបាល​លោក Bashar al-Assad នៅ​ស៊ីរី។

រតនាគារ​សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ថៃ ដែល​រង​ទណ្ឌកម្ម មាន​ឈ្មោះ My Aviation ស្ថិត​នៅ​ទីក្រុង​បាងកក។ បន្ថែម​ពី​នេះ ប្រភព​ដដែល បញ្ជាក់​ទៀត​ថា ក្រុមហ៊ុន​អាកាសចរណ៍​អ៊ីរ៉ង់​ឈ្មោះ Mahan Travel and Tourism ដែល​ស្ថិត​នៅ​ប្រទេស​ម៉ាឡេស៊ី ក៏​ត្រូវ​បាន​អាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម​ផង​ដែរ។

លោក Steven Mnuchin រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អាមេរិក (រូបភាព៖ Reuters)
លោក Steven Mnuchin រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អាមេរិក បាន​និយាយ​ថា "Mahan Air បន្ត​ហោះហើរ​ចូល​ទៅ​ក្នុង​ប្រទេស​ស៊ីរី​ជា​រៀងរាល់​សប្ដាហ៍ បើ​ទោះ​ជា​ប្រជា​ពលរដ្ឋ​រាប់​លាន​នាក់​នៅ​ក្នុង​ខេត្ត Idlib កំពុង​រង​ការ​គំរាម​កំហែង​ពី​របប​ឃោរឃៅ​លោក Assad ព្រម​ទាំង​ក្រុម​គាំទ្រ​នៅ​ក្នុង​អ៊ីរ៉ង់ និង​រុស្ស៊ី​​យ៉ាង​ណា​ក៏​ដោយ"៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;